តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានចូលរួមជាមួយមន្រ្តីបច្ចេកទេសខេត្ត ចូលរួមដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឆ្នាំឃុំកណ្តោល ឆ្នាំ២០២៤ មាន០៣គម្រោង ÷- គម្រោងសាងសង់ផ្លូវបេតុងអាមេ០២ខ្សែ ប្រវែង ៣៤៨ម ទទឹង៤,៥ម កម្រាស់ ១៥០ ម.មនិងស្លាកសញ្ញាគម្រោង០១កន្លែង ស្ថិតនៅភូមិធ្នង់ តម្លៃប៉ាន់ស្មាន ២០៤,៣៩៧,៣២៣ រៀល ហើយក្រុមហ៊ុនដែលដេញថ្លៃបាន ឈ្មោះ សម្បត្តិស្រីលីន ក្នុងតំលៃ៧៥,០០០.០០០៛។-គម្រោងសាងសង់ផ្លូវគ្រួសធម្មជាតិ ០១ខ្សែ ប្រវែង ៦៨០ម ទទឹង៥ម កម្រាស់១៥០ម.ម និងលូមូលកាត់ផ្លូវទោល ០២កន្លែង អង្កត់ផ្ចិត៨០០ម.ម ប្រវែង៦ម រួមទាំងស្លាកសញ្ញាគម្រោង០១កន្លែង ស្ថិតនៅភូមិតាំកន់(មិនអាចបើកសំណើរដេញថ្លៃបាន ចំនួនអ្នកដាក់សំណើរមិនគ្រប់)។-គម្រោងជីកប្រឡាយ ចំនួន០១ខ្សែ ប្រវែង៥០០ម ជម្រៅ១ម បាតធំ៣មនិងស្លាកសញ្ញាគម្រោង០១កន្លែង ស្ថិតនៅភូមិប្រលាន តម្លៃប៉ាន់ស្មាន ១៦,៣៨៤,៩៤០ រៀល ក្រុមហ៊ុនដេញថ្លៃបានឈ្មោះ វីភីមរតក ក្នុងតំលៃ ៨,០០០.០០០៛ ស្ថិតនៅសាលាឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទីព្រឹក