រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ស៊ីម សុង សមាជិកក្រុមប្រឹក្សាឃុំតានូន និងលោកមេភូមិព្រែកខ្យង បាននាំយកគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសារក្រីក្រ ចាស់ជរា ឈ្មោះ ភិន ម៉ៅ អាយុ៧៦ ឆ្នាំ ដែលមានជម្ងឺកើតបូសនៅឆ្អឹងខ្នង ដែលមានទីលំនៅស្ថិតនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/03/2025
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអមដំណើរ ឯកឧត្ដម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង គោរពវិញ្ញាណក្ខន្ធសពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាន ស្ថិតក្នុងភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/03/2025
  • លោកស្រី អ៉ិន សុភី អភិបាលរងស្រុកបូទុមសាគរ តំណាងលោកអភិបាលស្រុក បានបើកកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៥ ស្តីពីការអនុវត្តមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/03/2025
  • លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំតានូន ទទួលបន្ទុកកិច្ចការនារីនឹងកុមារឃុំ បានសហការជាមួយលោកមេភូមិបាក់រនាស់ ចុះសួរសុខទុក្ខគ្រួសារក្រីក្រឈ្មោះ ហេង ទូច អាយុ ៦៣ឆ្នាំដែលមានជីវភាពខ្វះខាតនិងបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនគាត់។ដែលមានទីលំនៅស្ថិតក្នុងភូមិបាក់រនាស់.ឃុំតានូន.ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/03/2025
  • លោកស្រី អ៉ិន ធាវី ក្រុមប្រឹក្សាឃុំថ្មស និងអាជ្ញាធរចំការលើ បានចូលរួមសហការជាមួយ ប៉ុស្តិ៍រដ្ឋបាលឃុំថ្មស ដឹកនាំដោយលោក ទេស ឈាន នាយប៉ុស្តិ៍ រដ្ឋបាលឃុំ បានចុះធ្វើការប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្តីពី ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច បញ្ហាអនាម័យ ជុំវិញបរិស្ថាន ក្មេងទំនើង គ្រឿងញៀន និងការផ្សព្វផ្សាយ ការត្រៀមឯកសារសម្រាប់ការធ្វើប្លង់ប្រព័ន្ធនាពេលខាងជូនប្រជាពលរដ្ឋ ដែលរស់នៅ នៅចំណុចព្រែកគល់ ភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/03/2025
  • លោក ខេង សំខាន់ អភិបាលរង ស្រុកបូទុមសាគរ ដឹកនាំការិយាល័យ ដ.ន.ស.ភ និង លោកមេឃុំ ចូលរួមកិច្ចប្រជុំពាក់ព័ន្ធវិវាទដីធ្លី និងសំណើ ដែលប្រជាពលរដ្ឋបានដាក់ទៅក្រសួងរៀបចំដែនរៀបចំដែនដី នគរូបនីយកម្ម និងសំណង ក្រោមអធិបតីភាព ឯកឧត្តម បែន រ័ត្ន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/03/2025
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ ជាប្រធាន អង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/03/2025
  • លោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំអណ្តូងទឹក និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៣៤ អាណត្តិទី៥ ឆ្នាំ២០២៥ ប្រចាំខែមីនា ឆ្នាំ២០២៥

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/03/2025
  • លោក​ស្រី អ៉ិន សុភី អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក ចូលរួមសិក្ខាសិលាផ្សព្វផ្សាយស្ដីពី ការលើកកម្ពស់អាហាររូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ ” ការយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក ” និងពង្រឹងការអនុវត្តប្រកាសអន្តរក្រសួងលេខ ០៤៨ ក.ជ.អ.ជ ស្ដីពីការផលិត ការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក ក្រោម អធិបតីភាព ឯកឧត្តម ប៉ាន ប៉ុនធឿន រដ្ឋលេខាធិការ ក្រសួងផែនការ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/03/2025
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីផែនការសកម្មភាព នៃយុទ្ធនាការសម្អាតផ្លូវជាតិ«ផ្លូវជាតិគ្មានសំរាម និងសំណល់ផ្លាស់ស្ទិក» ដឹកនាំដោយឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/03/2025
  • លោក រ៉ែម សុធារ នាយករដ្ឋបាលស្តីទី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែមីនា មុនដាក់ឆ្លងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាលើកទី១០ អាណត្តិទី៤ ឆ្នាំទី១

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/03/2025
  • លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំតានូន ទទួលបន្ទុកកិច្ចការនារីនឹងកុមារឃុំ បានចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំចំពោះប្រពន្ធ លោក ជា ជឿន មេភូមិតានូន ឈ្មោះ ជឺ ស្រី អាយុ៥៤ ឆ្នាំ បានស្លាប់ដោយសារជម្ងឺប្រចាំកាយនឹងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/03/2025