/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ ជាប្រធាន អង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ ជាប្រធាន អង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ លើរបៀបវារៈដូចខាងក្រោម :

១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី១០ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី៩ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែមីនា និងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែមេសា ឆ្នាំ២០២៥
៤/ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបាន មកពីការផ្ដល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភ ជូនមន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ ប្រចាំខែមីនា ឆ្នាំ២០២៥
៥/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៥-២០២៧របស់រដ្ឋបាលស្រុកបូទុមសាគរ
៦/ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីណែនាំស្ដីពីដំណើរការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨ របស់រដ្ឋបាលស្រុកបូទុមសាគរ
៧/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨ របស់រដ្ឋបាលស្រុកបូទុមសាគរ
៨/ផ្សេងៗ
-កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលស្ដីទី នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤០នាក់/ស្រី ០៥នាក់។ នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃសុក្រ ១៥ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    03/06/2026

    លោក ជ្រាយ ធី ជំទប់ទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយផែនការការងារត្រួតពិនិត្យរដ្ឋបាល ដើម្បីរក្សាសន្តិសុខសន្តិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការងារចាំបាច់មួយចំនួន នៅសាលប្រជុំសាលាស្រុកថ្មបាំង

  • មន្ទីរបរិស្ថាន/
    03/06/2026

    មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង បានរួមគ្នារៀបចំទីតាំងសម្រាប់ចែកកូនឈើជូនសាធារណជន និងបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្តដោយឥតគិតថ្លៃ នៅក្នុងបរិវេណមន្ទីរបរិស្ថាន

  • រដ្ឋបាលស្រុកថ្មបាំង/
    03/06/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយផែនការការងារត្រួតពិនិត្យរដ្ឋបាល ដើម្បីរក្សាសន្តិសុខសន្តិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការងារចាំបាច់មួយចំនួន នៅសាលប្រជុំសាលាស្រុកថ្មបាំង

  • ហេង គីមឆន/
    03/06/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុងអមដោយ​ប្រធាន​ការិយាល័យ​ជំនាញមន្ទីរពីររូប​ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖«ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់ សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព​»

  • រដ្ឋបាលស្រុកស្រែអំបិល/
    03/06/2026

    តាងនាមក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា(Overlapping Claims Area-OCA) រវាងកម្ពុជា-ថៃ ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ(Compulsory Conciliation)ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)

  • ហេង គីមឆន/
    03/06/2026

    លោកស្រី ឌិត គឹមមាន ប្រធានការិយាល័យស្រុកប្រតិបត្តិស្មាច់មានជ័យ​បរិច្ចាគថវិកាចំនួន ២០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦