/ / /

📣📣រដ្ឋបាលស្រុកបូទុមសាគរ សូមជូនដំណឹងដល់ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ ដែលប្រើប្រាស់ និងលក់ដូរតាមដងផ្លូវ និងលើចិញ្ចើមផ្លូវសាធារណៈ ក្នុងស្រុកបូទុមសាគរ ឲ្យបានជ្រាបថា៖

📣📣រដ្ឋបាលស្រុកបូទុមសាគរ សូមជូនដំណឹងដល់ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ ដែលប្រើប្រាស់ និងលក់ដូរតាមដងផ្លូវ និងលើចិញ្ចើមផ្លូវសាធារណៈ ក្នុងស្រុកបូទុមសាគរ ឲ្យបានជ្រាបថា៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ម្តងរួចមកហើយ ដោយកំណត់រយៈពេលចំនួន១៥ “ដប់ប្រាំ”ថ្ងៃចាប់គិតពីថ្ងៃចេញសេចក្តីជូនដំណឹង ”លើកទី១”។

  គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ សូមធ្វើការជូនដំណឹង ផ្សព្វផ្សាយ និងណែនាំជា ”លើកទី២” ចំពោះលោក លោកស្រី បងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ រៀបចំរុះរើ លើកទុកដាក់របស់របរ សម្ភារៈ និងទំនិញផ្សេងៗ ដែលដាក់នៅលើចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ឲ្យបានល្អប្រសើរ ត្រូវរក្សាទុកផ្លូវចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ដូចដែលច្បាប់បានកំណត់ ដោយមិនត្រូវបន្តបំពានទៀតឡើយ ដើម្បីឲ្យអាជ្ញាធររៀបចំផ្លូវ ចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡើងវិញ ឱ្យបានទូលាយ មានសោភ័ណភាពស្អាត មានសុវត្ថិភាពក្នុងការធ្វើដំណើរសម្រាប់អ្នកថ្មើរជើង និងអ្នកទេសចរណ៍ជាតិ-អន្តរជាតិ។            គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ សូមកំណត់រយៈពេល ចំនួន៣០ថ្ងៃ “សាមសិបថ្ងៃ” ចាប់គិតពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ជូន លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ នៅក្នុងស្រុកបូទុមសាគរ។           “ជាពិសេសតាមដងផ្លូវជាតិលេខ៤៨ បានកំណត់ទំហំទទឹងផ្លូវ ៥០ម៉ែត្រ គឺគិតចេញពីចំណុចកណ្តាល នៃអ័ក្សផ្លូវម្ខាង ប្រវែង២៥ម៉ែត្រ” ដើម្បីធ្វើការកែសម្រួល និងរៀបចំទីតាំងរបស់ខ្លួនឱ្យបានត្រឹមត្រូវមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភ័ណភាពឡើងវិញ។ ករណីមិនចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងខាងលើនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ នឹងចាត់វិធានការរដ្ឋបាល រួមមាន៖ បិទអាជីវកម្ម ផ្អាកការដ្ឋាន ដកហូតសម្ភារៈ រុះរើសំណង់ នឹងមិនទទួលខុសត្រូវចំពោះរាល់ការខូចខាត ឬបាត់បង់ណាមួយឡើយ ក្នុងករណីចាំបាច់ត្រូវចាត់វិធានការច្បាប់ជាធរមាន។

  រដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង ទទួលបានសេចក្ដីជូនដំណឹងនេះ នាយករដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំគ្រប់ឃុំ សមត្ថកិច្ចពាក់ព័ន្ធ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ ត្រូវអនុវត្តដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ ។សូមអរគុណ!🙏🏻🙏🏻🙏🏻

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    02/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយប្រទេសថៃ

  • ហេង គីមឆន/
    02/06/2026

    គណៈប្រតិភូសវនកម្មផ្ទៃក្នុង អញ្ជើញប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុងនៅពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    02/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយប្រទេសថៃ

  • រដ្ឋបាលស្រុកថ្មបាំង/
    02/06/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយស្ដីពីការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស

  • ហេង គីមឆន/
    02/06/2026

    ឧត្ដម​សេនីយ៍​ត្រី​ ពេជ្រ​ ស្រី​ពី​ ស្នងការ​រង​ខេត្តកោះកុង ទទួលផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ដឹកនាំ​ក្រុម​ការងារ​ អញ្ជើញ​ចូលរួមកម្មវិធី ផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ (ការកេងប្រវញ័​ និងការជួញដូរមនុស្សតាមប្រពន្ធ័អនឡាញ)

  • មន្ទីររ៉ែ និងថាមពល/
    02/06/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ និងចុះពិនិត្យទីតាំងស្នើសុំវិនិយោគលើគម្រោងសាងសង់ស្ថានីយអគ្គិសនី EV