រដ្ឋបាលស្រុកបូទុមសាគរ


  • លោក យិន លេន សមាជិកក្រុមប្រឹក្សាស្រុក និងលោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក បានសហការជាមួយអាជ្ញាធរភូមិ ឃុំ រួមនឹងកម្លាំងប្រជាកាពារ នឹងមណ្ឌលសុខភាពអណ្តូងទឹក ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋ ចំនួន៣គ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/04/2021
  • លោក សាង ស៊ីណេត អភិបាលរងស្រុកបូទុមសាគរ និង ជាប្រធានក្រុមការងារស្រាវជ្រាវ ជំងឺកូវីដ -១៩ បានសហការជាមួយមន្ត្រីមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលរដ្ឋបាលឃុំអណ្ដូងទឹកបានចុះសាកសួរយកព័ត៌មានពីស្រ្តីម្នាក់ជាកម្មការនីរោងចក្រស្បែកជើងមានឈ្មោះ GREND ORIEN TALL នៅស្រុកអង្គស្នួល ខេត្តកណ្ដាល និងម្ដាយ ដើម្បីពិនិត្យសំណាករបស់ពួកគាត់ តាមរយៈឧបករណ៍តេស្ដរហ័ស(RAPID ANTIGEN TEST )ដោយពិនិត្យឃើញលទ្ធផលអវិជ្ជមាន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/04/2021
  • លោក យិ ន យួត ជំទប់ទី១ឃុំ តំណាងឲ្យលោក ឃៀង យិង មេឃុំអណ្តូងទឹក បានអញ្ជើញ ផ្តល់កាតវីង ជូនស្រ្តីមានផ្ទៃពោះម្នាក់ឈ្មោះ ឡាំ សុខឃីម អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីយកទៅប្រើប្រាស់តាមការណែនាំរបស់មណ្ឌលសុខភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/04/2021
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានអញ្ជើញ ផ្តល់កាតវីង ជូនស្រ្តីមានផ្ទៃពោះម្នាក់ឈ្មោះ ផង់ ម៉ៅ អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីយកទៅប្រើប្រាស់តាមការណែនាំរបស់មណ្ឌលសុខភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/04/2021
  • លោក ខេង គង់ នាយករដ្ឋបាលសាលាស្រុកបូទុមសាគរ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងប្រចាំការ ២៤ ម៉ោង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការត្រួតពិនិត្យសុខភាព និងតាមដានការធ្វើដំណើរចេញ ចូល របស់បងប្អូនប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ ក្នុងភូមិសាស្ត្រស្រុក ដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ នៅចំណុចគោលដៅ ស្ថិតនៅភូមិតាំកន់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/04/2021
  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ និងជាប្រធានក្រុមការងារត្រួតពិនិត្យវេនប្រចាំការ ២៤ ម៉ោង លើ២៤ម៉ោង ប្រចាំថ្ងៃទី ២៧ បានដឹកនាំក្រុមការងារត្រួតពិនិត្យ និងតាមដាន ការធ្វើដំណើរចេញ ចូល របស់បងប្អូនប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ ក្នុងភូមិសាស្ត្រស្រុក ដើម្បីចូលរួមរួម ទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ នៅចំណុចគោលដៅ ស្ថិតនៅភូមិតាំកន់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/04/2021
  • រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីពិភាក្សាអំពីការអនុវត្តការងារ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្ត ស្រុកបូទុមសាគរ ក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/04/2021
  • លោក គឹម ជឿង ជំទប់ទី១ នៃរដ្ឋបាលឃុំថ្មស បានដឹកនាំក្រុមការងារ ភូមិ ឃុំ ប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំថ្មស បុគ្គលិកមណ្ឌលសុខភាពថ្មស បានចុះអប់រំ ណែនាំ ព្រមទាំងបានផ្សព្វផ្សាយអំពីវិធានការសុខាភិបាល ជាពិសេសអនុសាសន៍ សម្តេចតេជោ ៣កុំ ៣ការពារ ដល់ប្រជាពលរដ្ឋ ដែលទើបតែត្រឡប់មកពីខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    26/04/2021
  • ក្រោមការចង្អុលបង្ហាញពី លោក អភិបាល លោក សាង ស៊ីណេត អភិបាលរងស្រុកបានដឹកនាំ លោកជំទប់ទី២ឃុំតានូន កំលាំងប៉ុស្ដិ៍រដ្ឋបាលឃុំតានូន បានចុះបង្រ្កាបទីតាំងសង្វៀនជល់មានមួយកន្លែងចំណុចថ្មីបីដុំ(វាលមីងមាំង)ស្ថិតនៅ ភូមិទួលពោធិ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    26/04/2021
  • លោក សាង ស៉ីណេត អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី ក្នុងពិធិប្រគល់ទទួលស្បែកជើងជូនដល់ប្រជាការពារគ្រប់ភូមិ ចំនួន ២៣គូ ដែលជាអំណោយរបស់លោក គង់ សុភាព មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកោះកុង តាមរយៈលោក ភា សុវណ្ណ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    26/04/2021
  • លោក កែវ នីបូរ៉ា អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ និងជាប្រធានក្រុមការងារត្រួតពិនិត្យវេនប្រចាំការ ២៤ ម៉ោង លើ២៤ម៉ោង ប្រចាំថ្ងៃទី ២៦ បានដឹកនាំក្រុមការងារត្រួតពិនិត្យ និងតាមដាន ការធ្វើដំណើរចេញ ចូល របស់បងប្អូនប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ ក្នុងភូមិសាស្ត្រស្រុក ដើម្បីចូលរួមរួម ទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ នៅចំណុចគោលដៅ ស្ថិតនៅភូមិតាំកន់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    26/04/2021
  • លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចុះពិនិត្យការសាងសង់ផ្លូវបេតុងអាមេចំនួន២ខ្សែ មានប្រវែងជាង 200 ម៉ែត្រ នៅចំណុចផ្លូវចូលផែបង្គា ផែក្ដាម ស្ថិតក្នុងភូមិថ្មស ឃុំថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/04/2021