២៦/០៤/២០២១(វេលាម៉ោង ០៨:០០នាទីព្រឹក)
...................................
លោក កែវ នីបូរ៉ា អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ និងជាប្រធានក្រុមការងារត្រួតពិនិត្យវេនប្រចាំការ ២៤ ម៉ោងលើ២៤ម៉ោង ប្រចាំថ្ងៃទី ២៦ បានដឹកនាំក្រុមការងារត្រួតពិនិត្យ និងតាមដាន ការធ្វើដំណើរចេញ ចូល របស់បងប្អូនប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ ក្នុងភូមិសាស្ត្រស្រុក ដើម្បីចូលរួមរួម ទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ នៅចំណុចគោលដៅ ស្ថិតនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ។
ប្រភព,រដ្ឋបាលស្រុកបូទុមសាគរ
--------------------------
ថ្ងៃចន្ទ ១៥ កើត ខែពិសាខ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
April 26, 2021
ពិធីបុណ្យវិសាខបូជា (Visaka Bochea)