រដ្ឋបាលស្រុកបូទុមសាគរ


  • , ,

    ដោយបានចាត់ពីលោក ហាក់ ឡេង អភិបាលស្រុក និងជា ប្រធានក្រុមការងារស្រាវជាវកូវីដ-១៩ ស្រុក បានអោយលោក នៅ វុទ្ធី សហការណ៍ជាមួយ អាជ្ញាធរភូមិ-ឃុំ សហការជាមួយក្រុមការងារស្រុក និងក្រុមគ្រូពេទ្យមណ្ឌលសុខភាពអណ្តូងទឹក បានអោយឈ្មោះ ស៊ឹម សុផា អាយុ២៤ឆ្នាំ ដែលក្រុមការងារត្រួតពិនិត្យ និងតាមដានកូវីដ -១៩ បានទទួលគាត់នៅចំនុចត្រួតពិនិត្យតាំកន់ រួចបាននាំយកគាត់ទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

    រដ្ឋបាលស្រុកបូទុមសាគរ
    12/06/2021
  • , ,

    លោក យិន យួត ជំទប់ទី១ តំណាងឲ្យលោក ឃៀង យិង មេឃុំអណ្តូងទឹក បានផ្តល់កាតវីង ជូនស្រ្តីមានផ្ទៃពោះឈ្មោះ រ៉ន ពៅ អាយុ២០ឆ្នាំ មានទីលំនៅភូមិអណ្តូងទឹក

    រដ្ឋបាលស្រុកបូទុមសាគរ
    09/06/2021
  • , ,

    លោក ឃៀង យិង មេឃុំអណ្តូងទឹក បានផ្តល់កាតវីង ជូនស្រ្តីមានផ្ទៃពោះឈ្មោះ ជុំ គង់ អាយុ៤៣ឆ្នាំ មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក

    រដ្ឋបាលស្រុកបូទុមសាគរ
    09/06/2021
  • , ,

    លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក បានចូលរួមពិនិត្យ និងផ្តល់បទសម្ភាសន៍ ជាមួយភ្នាក់ងារសារព័ត៌មាន នៃប៉ុស្ត៍ទូរទស្សន៍CNC ប្រចាំខេត្តកោះកុង ដើម្បីពិនិត្យមើលទៅលើការធ្វើវារីវប្បកម្មរបស់ប្រជាពលរដ្ឋនៅចំនុចភូមិខ្មែរឥស្លាម ដែលគាត់បានចិញ្ចឹមមាន់ ទា ក្ងាន់ ជាពិសេសការចិញ្ចឹមត្រីប្រា និងត្រីពោ ស្ថិតនៅភូមិអណ្តូងទឹក

    រដ្ឋបាលស្រុកបូទុមសាគរ
    08/06/2021
  • , ,

    លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក អាជ្ញារឃុំកណ្តោល រួមសហគមន៍ភូមិសុវណ្ណាបៃតង បានចូលរួមពិនិត្យ និងផ្តល់បទសម្ភាសន៍ ជាមួយភ្នាក់ងារសារព័ត៌មាន នៃប៉ុស្ត៍ទូរទស្សន៍CNC ប្រចាំខេត្តកោះកុង ដើម្បីពិនិត្យមើលទៅលើការដាំដំណាំកសិកម្ម រួមមាន ធូរ៉េន សាវម៉ៅ និងតាងែន នៅក្នុងសហគមន៍សុវណ្ណាបៃតង

    រដ្ឋបាលស្រុកបូទុមសាគរ
    08/06/2021
  • , ,

    លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំស្តីពី បញ្ហាទំនាស់ដីធ្លី និងការចុះវាស់វែងដីធ្លី ក្នុងមូលដ្ឋាន

    រដ្ឋបាលស្រុកបូទុមសាគរ
    08/06/2021
  • , ,

    លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុកបូទុមសាគរ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងប្រចាំការ២៤ម៉ោង ប្រចាំការថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារស្រុក និងក្រុមការងារឃុំ ដើម្បីពិនិត្យ និងតាមដាន ការធ្វើដំណើរចេញ-ចូល របស់បងប្អូនប្រជាពលរដ្ឋ  ដែលបានឆ្លងកាត់ ក្នុងភូមិសាស្ត្រស្រុក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅចំណុចគោលដៅ ស្ថិតនៅភូមិតាំកន់

    រដ្ឋបាលស្រុកបូទុមសាគរ
    07/06/2021
  • , ,

    លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុក បានបើកកិច្ចប្រជុំ ស្តីពី ការពិភាក្សាបញ្ហាមួយចំនួនដែលពាក់ព័ន្ធជាមួយដីសម្បទានសង្គមកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ជីមាល

    រដ្ឋបាលស្រុកបូទុមសាគរ
    07/06/2021
  • , ,

    លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងក្រុមការងារ បានចូលរួមអមដំណើរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានចុះសំណេះសំណាល និងផ្តល់រង្វាន់ជ័យលាភី ជូនសិស្សចំណាត់ថ្នាក់លេខ១ទូទាំងខេត្ត ទាំង៣ផ្នែក ដែលបានមកពីសាលាទាំងអស់ក្នុងស្រុកបូទុមសាគរ

    រដ្ឋបាលស្រុកបូទុមសាគរ
    06/06/2021
  • , ,

    លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាល និងក្រុមការងារស្រុក បានចូលរួមអមដំណើរ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យមើលផ្លូវឡើងភ្នំត្រងោល

    រដ្ឋបាលស្រុកបូទុមសាគរ
    06/06/2021
  • , ,

    លោក កែវ នីបូរ៉ា អភិបាលរងស្រុកបូទុមសាគរ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងប្រចាំការ២៤ម៉ោង ប្រចាំការថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារស្រុក និងក្រុមការងារឃុំ ដើម្បីពិនិត្យ និងតាមដាន ការធ្វើដំណើរចេញ-ចូល របស់បងប្អូនប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ ក្នុងភូមិសាស្ត្រស្រុក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅចំណុចគោលដៅ ស្ថិតនៅភូមិតាំកន់

    រដ្ឋបាលស្រុកបូទុមសាគរ
    05/06/2021
  • , ,

    លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុក បានបើកកិច្ចប្រជុំសម្របសម្រួលបញ្ហាទំនាស់ដីធ្លី ស្ថិតនៅក្នុងភូមិប្រលាន ឃុំកណ្តោល

    រដ្ឋបាលស្រុកបូទុមសាគរ
    04/06/2021