២០/កក្កដា /២០២១
????សូមអបអរសាទរលទ្ធផលអវិជ្ជមានទាំអស់គ្នា????
ថ្ងៃនេះរដ្ឋបាលស្រុកបូទុមសាគរ បានសហការជាមួយនឹងមណ្ឌលសុខភាពអណ្ដូងទឹក រៀបចំធ្វើតេស្តរហ័ស (Rapid Test)យកសំណាកលើកទី២ ទៅលើក្រុមប្រឹក្សាស្រុក គណៈអភិបាល កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីរាជការ ទាំងអស់គ្នា ដោយរកឃើញនូវលទ្ធផលទទួលបាន អវិជ្ជមានទាំងអស់គ្នា។
????សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ប្រសិនមានអាការៈមិនស្រួលខ្លន ដូចក្តៅ ហៀរសំបោរ ក្អក ឈឺបំពង់ក សូមរួសរាន់ ទៅកាន់មណ្ឌលសុខភាព យកសំណាក ដើម្បីកាត់ផ្តាច់នូវការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា។
ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
" ៣កុំ ៣ការពារ ២ចូលរួម"៖
- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
ថ្ងៃអង្គារ ១១ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១
July 20, 2021