/ / /

លោក លោកស្រី អភិបាលរង ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ មន្រ្តី២រូបដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅគេហដ្ឋាន និងបាននាំយកគ្រឿងឧបភោគបរិភោគ ដូចជា អង្ករ ១បាវ មី ២កេស និងគ្រឿងឧបភោគមួយចំនួន

១៥/កក្កដា/២០២១ 

=====================

តាមការចាត់តាំងរបស់លោកអភិបាលបានចាត់ លោក លោកស្រី អភិបាលរង ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ មន្រ្តី២រូបដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅគេហដ្ឋាន និងបាននាំយកគ្រឿងឧបភោគបរិភោគ ដូចជា អង្ករ ១បាវ មី ២កេស និងគ្រឿងឧបភោគមួយចំនួន។

 ឆ្លៀតក្នងនាឱកាសនោះ លោក លោកស្រីអភិបាលរង និងក្រុមការងារស្រុក បានពាំនាំប្រសាសន៍ របស់លោក ហាក់ ឡេងអភិបាលនៃគណៈអភិបាល ដែលផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនដែលកំពុងជាប់ធ្វើចត្តាឡីស័ក និងសូមតាមដានសុខភាពឱ្យបានល្អ  រក្សាអនាម័យ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ដើម្បីចៀសផុតពីជំងឺកាចសាហាវមួយនេះ។

ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង

” ៣កុំ ៣ការពារ ២ចូលរួម”៖

– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

===========================

ថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១

July 15, 2021

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    05/06/2026

    ព្រះរតនសោភ័ណ ម៉ន បឿន (វិរិយធម្មោ) ព្រះវិន័យធរគណខេត្តកំពង់ស្ពឺ និងជាព្រះចៅអធិការវត្តចំបក់ពោធិ៍ពាន់ ដែលបានបរិច្ចាគបច្ច័យចំនួន ២០០,០០០៛ សម្រាប់ឧបត្ថម្ភការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ត្រី ទោ ឯក នៅខេត្តកោះកុង

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    05/06/2026

    ញ្ញត្តិគាំទ្រ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រ

  • ហេង គីមឆន/
    05/06/2026

    លោក ឡុង វិទូរ អនុប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ នៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរូមក្នុង «កិច្ចប្រជុំផ្សព្វផ្សាយចរាចរណ៍ណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧»

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    05/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ចេង ពេជ្រធីតា អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីចំនួន ០២រូប សហការជាមួយក្រុមការងារក្រសួងសង្គមកិច្ច ចុះពិនិត្យ និងវាយតម្លៃលើការអនុវត្តកាតព្វកិច្ចស្ដីពីកិច្ចការពារ និងលើកម្ពស់សិទ្ធិជនពិការ ចំនួន ០២ក្រុមហ៊ុន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    05/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក យន សុជាតិ អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    05/06/2026

    ថ្នាក់ដឹកនាំមន្ទីរពេទ្យ បាននាំនូវបណ្ដាំ សួរសុខទុក្ខពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត មានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូន វីរកងទ័ពចំនួន១រូប ដែលមានជំងឺ និងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។