រដ្ឋបាលស្រុកបូទុមសាគរ


  • វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តសេចក្តីណែនាំ លេខ០២៥ /២១ សណន ចុះថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុម័តថវិការបស់រដ្ឋបាលឃុំ សង្កាត់ តាមរយៈ ប្រព័ន្ធអនឡាញ zoom meeting ក្រោមអធិបតីភាព លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/09/2021
  • វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/09/2021
  • លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរឃុំភូមិ និងក្រុមសមាគមសិស្ស និសិត្ស បញ្ញវន្តក្មេងវត្ត បាននាំយកទេយ្យទាន និងបច្ច័យរបស់ឯកឧត្តម ឈឿន កុសលវីរៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកណ្តោល ដើម្បីប្រគេនព្រះសង្ឃនៅក្នុងវត្តពោធិ៍រង្សី(វត្តកណ្តោល)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    29/09/2021
  • នៅរសៀលថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគររួមជាមួយលោកមេឃុំថ្មស បាននាំយកបច្ច័យរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក កើត ប៉ូលីន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំថ្មស ចំនួន១០០០ដុល្លារសហរដ្ឋអាមេរិក សំរាប់ប្រគេនដល់វត្តចំនួន២ក្នុងឃុំថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/09/2021
  • លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំសហការីអនុសាខាស្រុក សហការជាមួយ​អាជ្ញាធរ​ឃុំថ្មស ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយក​អំណោយ​សប្បុរសធម៌​របស់​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក ប្រគល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើ​ចត្តាឡីស័ក​នៅតាមខ្នងផ្ទះ ចំនួន ១៣ គ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/09/2021
  • នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលរងស្រុកតំណាងលោក អភិបាល នៃគណៈអភិបាលស្រុក បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រុមគ្រួសារ នៃសពលោកតា ឡុច ឈុំ អតីតប្រធានការិយាល័យធម្មការនិងសាសនា ស្រុកបូទុមសាគរដែលបានទទួលមរណភាពកាលពីរសៀលថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១នៅវេលាម៉ោង៥:០៦នាទីដោយរោគាពាធ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/09/2021
  • នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ រួមជាមួយលោកមេឃុំអណ្ដូងទឹក បាននាំយកបច្ច័យរបស់ឯកឧត្ដម មាស ប៊ុនឡី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំអណ្ដូងទឹក ចំនួន១០០០ដុល្លារសហរដ្ឋអាមេរិក សំរាប់ប្រគេនដល់វត្តចំនួន២ក្នុងឃុំអណ្ដូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/09/2021
  • នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ លោក ក្រូច បូរីសីហា អភិបាលរងនៃ គណៈអភិបាលស្រុកបូទុមសាគរ អមដំណើរលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង រួមនិងមានអញ្ជើញចូលរួមពី មន្ទីរដែនដីខេត្ត មន្ទីររុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរឃុំថ្មស ឃុំតានូន បានចុះពិនិត្យទីតាំងការឈូសឆាយដីទ្បូតិ៍ គោលនយោបាយដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    24/09/2021
  • លោក ក្រូច បូរីសីហា អភិបាលរងនៃ គណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមសហការពី ការិយាល័យដែនដីស្រុក កម្លាំងប្រដាប់អាវុធ អាជ្ញាធរ ភូមិ ឃុំថ្មស បានចុះប្រជុំជម្រាប ព័ត៌មានផ្សព្វផ្សាយ ការជូនដំណឹងស្តីអំពីការដោះស្រាយគោលនយោបាយដីធ្លីដល់ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/09/2021
  • រដ្ឋបាលស្រុកបានចាត់លោក ឈុន ចាន់ណា ប្រធានការិយាល័យ កសិកម្មធនធានធម្មជាតិ និងបរិស្ថាន និងលោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ សហការជាមួយលោក ញឹក ចំរើន ប្រធានគម្រោងស្ទៀប្រចាំស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/09/2021
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុក មណ្ឌលសុខភាពអណ្តូងទឹកនិងរដ្ឋបាលព្រៃឈើ ចូលរួមក្នុងពិធីសូត្រមន្តក្នុងវេនកាន់បិណ្ឌទី១ របស់ខ្លួន នៅក្នុងវត្តចន្ទមុនីរាម ហៅវត្តអណ្តូង ប្រកបដោយសេចក្តីជ្រះថ្លារៀងៗខ្លួន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/09/2021
  • លោក ហាក់ ឡេង អភិបាលស្រុក លោក ខេង គង់ នាយករដ្ឋបាល និងកញ្ញា ប៊ួយ ដានី ប្រធានស្តីទីការិ.រដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ “សេចក្តីជូនដំណឹងលេខ០១១ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តចំណាយថវិការបស់រដ្ឋបាលក្រុង ស្រុក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/09/2021