/ / /

លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរឃុំភូមិ និងក្រុមសមាគមសិស្ស និសិត្ស បញ្ញវន្តក្មេងវត្ត បាននាំយកទេយ្យទាន និងបច្ច័យរបស់ឯកឧត្តម ឈឿន កុសលវីរៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកណ្តោល ដើម្បីប្រគេនព្រះសង្ឃនៅក្នុងវត្តពោធិ៍រង្សី(វត្តកណ្តោល)

រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរឃុំភូមិ និងក្រុមសមាគមសិស្ស និសិត្ស បញ្ញវន្តក្មេងវត្ត បាននាំយកទេយ្យទាន និងបច្ច័យរបស់ឯកឧត្តម ឈឿន កុសលវីរៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកណ្តោល ដើម្បីប្រគេនព្រះសង្ឃនៅក្នុងវត្តពោធិ៍រង្សី(វត្តកណ្តោល) ក្នុងអំឡុងការអនុវត្តន៍វិធានការរាជរដ្ឋភិបាល ស្តីពីការផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវិដ-១៩ ក្នុងមូលដ្ឋាន។

ឆ្លៀតឱកាសនោះក្រុមការងារក៏បានការផ្តាំផ្ញើររបស់លោក ហាក់ ឡេង អភិបាលស្រុក និងឯកឧត្តម ឈឿន កុសលវីរៈ ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ និងវិស័យសាសនាផងដែរ។

គឿងបរិភោគឧបភោគ រួមមាន:

អង្ករ ២បាវ

ត្រីខ ១កេស

ទឹកស៊ីអ៉ីវ ១កេស

ទឹកត្រី ១កេស

ទឹកសុទ្ធ ៣កេស

ភេសជ្ជះ ៣កេស

ប៊ីចេង ៥កញ្ចប់

ស្កសរ ៥គីឡូ

អំបិល ៣គីឡូ និងថវិការបស់ក្រុមការងារចំនួន ២,២០៥,០០០រៀល

===============

ថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

ថ្ងៃនេះ ជាថ្ងៃសីល

September 29, 2021

បិណ្ឌ ៨ (Ben)

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក កែវ សុខា ប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    06/06/2026

    លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល ជាមួយមាតា បិតា អាណាព្យាបាល និងយុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ដែលបានកំពុងហ្វឹកហាត់ ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    06/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    06/06/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងក្រុមគ្រួសារ

  • ហេង គីមឆន/
    06/06/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោកស្រី លួន មុំ ជាភរិយា និងក្រុមគ្រួសារ

  • ហេង គីមឆន/
    06/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយមាតា បិតា អាណាព្យាបាល និងយុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ដែលបានកំពុងហ្វឹកហាត់ ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣