ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុក មណ្ឌលសុខភាពអណ្តូងទឹកនិងរដ្ឋបាលព្រៃឈើ ចូលរួមក្នុងពិធីសូត្រមន្តក្នុងវេនកាន់បិណ្ឌទី១ របស់ខ្លួន នៅក្នុងវត្តចន្ទមុនីរាម ហៅវត្តអណ្តូង ប្រកបដោយសេចក្តីជ្រះថ្លារៀងៗខ្លួន។ លុះព្រឹកឡើង ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៣ ខែឆ្នាំដដែល លោកស្រី គ្រី សោភ័ណ គណៈអភិបាលស្រុក ក៏បានដឹកនាំក្រុមការងារវេន និងពុទ្ធបរិស័ទទីជិតឆ្ងាយដែលបានអញ្ជើញមកចូលរួមនៅក្នុងវេន បានរៀបចំចាត់ចែងនូវចង្ហាន់ព្រឹក និងកិច្ចជាបន្តបន្ទាប់ មានរាប់បាត្រជាដើម រហូតដល់វេរនូវចង្ហាន់ថ្ងៃត្រង់និងទេយ្យវត្ថុនានាចំពោះព្រះសង្ឃ ដល់កិច្ចបញ្ចប់នៃពិធីកាន់វេនបិណ្ឌទី១ តាមទំនៀមទម្លាប់ប្រពៃណីជាតិនិងតាមលំអានព្រះពុទ្ធសាសនា ប្រកបដោយទឹកចិត្តរីករាយនៅក្នុងបុណ្យកុសល និងអនុវត្តស្របទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ៣ការពារផងដែរ។ ហើយបច្ច័យនៅក្នុងវេន១នេះ ទំាងពេលយប់និងពេលព្រឹក សរុបនៅសល់ចំនួន ២.៦០១.៥០០៛
សូមបុណ្យកុសលកើតមានឡើងដល់លោកអ្នកម្ចាស់វេន និងម្ចាស់ទានឲ្យបានគ្រប់ៗគ្នា។
សូមអនុមោទនា!!!
ប្រភពរដ្ឋៈរដ្ឋបាលស្រុកបូទុមសាគរ
============
ថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១
ខែកញ្ញា 23, 2021
បិណ្ឌ ២ (Ben 2)