រដ្ឋបាលស្រុកបូទុមសាគរ


  • សាលាស្រុកបូទុមសាគរ អាគារសាលប្រជុំ(ខ)បានបើកកិច្ចប្រជុំសម្រសម្រួលបញ្ហាពាក់ព័ន្ធនឹងការបិទផ្លូវចាស់មួយកន្លែង ស្ថិតនៅក្នុងភូមិតាអុក ឃុំអណ្តូងទឹក រវាងឈ្មោះ លី ហួត និងឈ្មោះ ណែត តេង ក្រោមអធិបតីភាពលោក ក្រូច បូរីសីហា អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/11/2021
  • នៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យអប់រំ យុវជន និងកីឡាស្រុកបូទុមសាគរ ដែលដឹកនាំដោយលោក ផាង វីរៈអនុប្រធានការិយាល័យអប់រំ បានចុះពិនិត្យបញ្ជីការគណនេយ្យ នៅសាលាបឋមសិក្សាជីត្រេះ ក្នុងឃុំអណ្តូងទឹក និង សាលាបឋមសិក្សាព្រែកគល់ ក្នុងឃុំថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/11/2021
  • នារសៀលថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២ៈ០០នាទីរដ្ឋបាលស្រុកបូទុមសាគរបានរៀបចំសិក្ខាសាលា សាមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) នៅថ្នាក់ស្រុក ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/11/2021
  • ពេលព្រឹកម៉ោង ០៨:៤៥ នាទី លោក ឈុន ចាន់ណា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចុះតាមដាន ត្រួតពិនិត្យ និងជួយដោះស្រាយបញ្ហារបច្ចេកទេសនានា ទាក់ទងវិស័យកសិកម្ម ដាំដុះដំណាំបន្លែរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/11/2021
  • រដ្ឋបាលស្រុកបូទុមសាគរ សូមធ្វើការបំភ្លឺចំពោះកាសែត My Freedom News ដែលបានចុះផ្សាយកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើការបង្ហោះថាៈ ដីព្រៃចំរុងស្មាច់ចាប់ពីចំណុចក្បែរ ត្រពាំងធំ និងត្រពាំងប្រិយទៅជាង១០០ហិកតា កំពុងរងការកាប់បំផ្លាញពីប្រជាពលរដ្ឋ នាពេលកន្លងមក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/11/2021
  • លោកស្រី សាត សុវណ្ណរ៉េត លោក អាន ចាន់គង្គារ ក្រុមការងារអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ស្រុកបូទុមសាគរ បានចុះវាយតម្លៃភាពត្រៀមរួចជាស្រេចរបស់រដ្ឋបាលឃុំអណ្តូងទឹក អំពីមូលនិធិគាំទ្រការផ្ដល់សេវាឃុំសង្កាត់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/11/2021
  • ពេលរសៀលម៉ោង ០២:១៥ នាទី លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោក ទេព ទ្រឹមឈុំ ការិយាល័យ សង្គមកិច្ច និងសុខុមាភាពសង្គម ចូលបណ្តុះបណ្តាលកសិករស្តីអំពីអំពីបច្ចេកទេសលើការប្រើប្រាស់សម្ភារៈកសិកម្ម និងការប្រើប្រាស់ជីថ្នាំកសិកម្មអោយបានត្រឹមត្រូវជំរុញការគាំពារបរិស្ថាន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/11/2021
  • នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីព្រឹក លោក ក្រូច បូរីសីហា អភិបាលរងស្រុក ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដី ដែលបានស្នើសុំចុះធ្វើប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្តុ ចំនួន ០២ទីតាំង ស្ថិតនៅឃុំកណ្តោល និងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/11/2021
  • រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមទ្រទ្រង់សុខភាពភូមិ តាមភូមិនីមួយៗក្នុងភូមិសាស្រ្តឃុំអណ្តូងទឹក ក្រោមអធិបតីភាពលោក ឃៀង យិង មេឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/11/2021
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុកនិងជាអនុប្រធានក្រុមការងារអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុកចុះវាយតម្លៃភាពត្រៀមរួចជាស្រេចរបស់រដ្ឋបាលឃុំកណ្ដោល អំពីមូលនិធិគាំទ្រការផ្ដល់សេវាឃុំសង្កាត់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    01/11/2021
  • នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានទៅដល់គេហដ្ឋាន ក្មេងប្រុសទាំង០២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា និងបានពាំនាំយកអំណោយជាថវិកា០១នាក់ចំនួន២០០ដុល្លារ ដល់ក្រុមគ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    01/11/2021
  • លោក កែវ នីបូរ៉ា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ តំណាងលោកអភិបាលស្រុក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរៀបចំគោលដៅខេត្តព្រះសីហនុជាគោលដៅទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំង តាមរយៈប្រព័ន្ធZoom

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    01/11/2021