នារសៀលថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២ៈ០០នាទីរដ្ឋបាលស្រុកបូទុមសាគរបានរៀបចំសិក្ខាសាលា សាមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) នៅថ្នាក់ស្រុក ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួមជាគណៈអធិបតីពី លោក អៀត វណ្ណា ប្រធានមន្ទីរផែនការ លោកស្រី គ្រី សោភ័ណប្រធានក្រុមប្រឹក្សាស្រុក លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាល ស្រុក និងលោក សាង ស៊ីណេត អភិបាលរងស្រុក នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងស្វែងរកនូវការគាំទ្រពីមន្ទីរ ស្ថាប័ន និងអង្គភាពជុំវិញខេត្ត ក្នុងការគាំទ្រនៅគម្រោងនានា របស់ រដ្ឋបាលឃុំទាំង៤ ក៏ដូចជារដ្ឋបាលស្រុកបូទុមសាគរ ដើម្បីបំពេញនូវចក្ខុវិស័យគម្រោងអភិវឌ្ឍន៍សម្រាប់ថ្នាក់ក្រោមជាតិ ។ សមាសភាពចូលរួមមាន តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុក លោក មេឃុំ និងស្មៀនឃុំទាំង ៤ឃុំ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃពុធ ១៣ រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថ្ងៃនេះ ជាថ្ងៃកោរខែវិច្ឆិកា 3, 2021