នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានទៅដល់គេហដ្ឋាន ក្មេងប្រុសទាំង០២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា និងបានពាំនាំយកអំណោយជាថវិកា០១នាក់ចំនួន២០០ដុល្លារ ដល់ក្រុមគ្រួសារ ជាថវិការបស់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបូទុមសាគរ ក្នុងនោះដែរលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមថវិកាក្នុង០១នាក់ចំនួន៥០០.០០០រៀលផងដែរ។ ថវិកាដែលប្រគល់ជូនដល់ក្មេងប្រុសទាំង០៣នាក់ចំនួន៦០០ដុល្លារនិង១.៥០០.០០០ រៀល។ហើយរដ្ឋបាលស្រុកសូមអំពាវនាវដល់សប្បុរសជននៅការសុំបរិច្ចាកឈាមដល់កុមារ០២នាក់ដែលមានរបួសធ្ងន់ធ្ងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាដែរត្រូវការឈាមសម្រាប់ព្យាបាល ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃចន្ទ ១១ រោច ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១
ខែវិច្ឆិកា 1, 2021