រដ្ឋបាលខេត្តកោះកុង
Koh Kong Provincial Administration
ទំព័រដើម
អំពីស្ថាប័ន
ប្រវត្តិខេត្ត
រចនាសម្ព័ន្ធរដ្ឋបាលខេត្ត
ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត
មន្ទី-អង្គភាពជុំវិញខេត្ត
សេវារដ្ឋបាល
សម្រាប់ធុរៈកិច្ច (G2B)
សម្រាប់ប្រជាពលរដ្ឋ (G4C)
ព្រឹត្តិការណ៍ព័ត៌មាន
ព្រឹត្តិការណ៍
ព័ត៌មានថ្នាក់ខេត្ត
ព័ត៌មានថ្នាក់ក្រុង-ស្រុក
បទដ្ឋានគតិយុត្ត
សក្តានុពលវិនិយោគ
ស្ថានភាពទូទៅ
រដ្ឋបាលស្រុកបូទុមសាគរ
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចូលរួមជាអធិបតីភាពនៅក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងផ្តល់ការគាំទ្រដល់សកម្មភាពកាកបាទក្រហមកម្ពុជាបន្តទៀតនៃក្រុមកាកបាទក្រហមឃុំថ្មស
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកបូទុមសាគរ
30/11/2021
លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ខេង គង់ នាយករដ្ឋបាលសាលាស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកបូទុមសាគរ
30/11/2021
នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានដឹកនាំសមាជិកគណៈបញ្ជាការឯកភាពស្រុក ចុះពិនិត្យទីតាំងដីព្រៃតាមបណ្ដោយព្រែកអណ្ដូងទឹក ដែលមានការបោះបង្គោលថ្មយកដីធ្វើជាកម្មសិទ្ធ ត្រង់ចំណុចលេខនិយាមការ X.03340287 Y.1237079 ដោយស្ថិតនៅក្នុងតំបន់ការពារគម្របព្រៃឈើ២០០២ ដោយមានបោះបង្គោលថ្មចំនួន ១០០បង្គោល និងបាញ់ថ្នាំសម្គាល់ដី ប្រព្រឹត្តិដោយអញ្ញត្តជន ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកបូទុមសាគរ
29/11/2021
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានការចាត់ពីលោក ហាក់ ឡេង អភិបាលនៃគណអភិបាលស្រុក និងជាប្រធានគណ:កម្មាធិការលទ្ធកម្មស្រុក បានចាត់តាំងលោក កែវ នីបូរ៉ា អភិបាលរងស្រុក និងជាអនុប្រធានគណ:កម្មាធិការលទ្ធកម្មស្រុក បានដឹកនាំ សមាជិកគណ:កម្មាធិការលទ្ធកម្ម អង្គភាពលទ្ធកម្ម និងការិយាល័យផែនការ គាំទ្រឃុំសង្កាត់ សហការជាមួយឃុំថ្មស ចុះពិនិត្យ និងតាមដានការងារធ្វើផ្លូវ បេតុងអាមេចំនួន០១ ខ្សែ ប្រវែងបណ្តោយ ២៨៨ម ទទឹង៥ម និងកម្រាស់០.១៥ម ដែលជាគម្រោងមូលនិធិអភិវឌ្ឍនស្រុកបូទុមសាគរសម្រាប់ឆ្នាំ២០២១ ស្ថិតនៅភូមិថ្មស
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកបូទុមសាគរ
29/11/2021
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក សហការជាមួយអាជ្ញាធរ ភូមិ ឃុំ បានចុះត្រួតពិនិត្យការកាប់ដើមកាស្យា ដែលដុះសងខាងគ្របលើផ្លូវបេតុងស្ថិតនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកបូទុមសាគរ
29/11/2021
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយអាជ្ញាធរឃុំកណ្តោលបានចុះទៅសំណូមពរ និងសម្របសម្រួលអោយម្ចាស់សំណង់ ឈ្មោះ តុង អុីម ដែលសាងសង់របងលើចំណីផ្លូវសាធារណៈអោយរុះរើដោយខ្លួនឯង
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកបូទុមសាគរ
29/11/2021
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ អមដំណើរដោយលោកអភិបាលរងស្រុក បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមសម្របសម្រួល ក្នុងពិធីសំណេះសំណាលរវាង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន នៅវត្តប្រជារដ្ឋកំសាន្តឋានសួគ៍ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកបូទុមសាគរ
28/11/2021
លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ អមដំណើរ ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវអភិបាលខេត្ត បាននាំយកអំណោយនិងថវិការជូនដល់ក្រុមគ្រួសារក្មេង៣នាក់ ដែលរងគ្រោះជើងដោយគ្រាប់អំបែងគ្រាប់៦០ ដែលគាត់គប់លេងបណ្តាលអោយផ្ទុះ ស្ថិននៅភូមិជីត្រេះ
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកបូទុមសាគរ
27/11/2021
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំលោកអភិបាលរងស្រុក និងមន្រ្តីក្រោមឱវាទ ចូលរួមសម្របសម្រួល និងរៀបចំទីកន្លែងសម្រាប់ធ្វើពិធីសំណេះសំណេះសំណាលរវាង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកបូទុមសាគរ
27/11/2021
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោក ក្រូច បូរីសីហា អភិបាលរងស្រុក ចូលរួមកិច្ចប្រជុំពិភាក្សាផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីសំណេះសំណាលរវាង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន នៅវត្តប្រជារដ្ឋកំសាន្តឋានសួគ៍
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកបូទុមសាគរ
27/11/2021
លោក ឆឹង ង៉ែ មេឃុំកណ្តោល បានដឹកនាំក្រុមប្រឹក្សាឃុំ សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ កម្លាំងប្រជាការពារភូមិ នាយកសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ចូលរួមធ្វើពលកម្មសម្អាតអនាម័យបរិស្ថានតាមបណ្តោយដងផ្លូវជាតិលេខ៤៨ ដើម្បីលម្អរសោភ័ណភាពក្នុងមូលដ្ឋានឃុំកណ្តោល
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកបូទុមសាគរ
27/11/2021
យប់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានឆ្លៀតពេលចុះសួរសុខទុក្ខ លោក ទន ថេន ដែលជាមន្ត្រីកិច្ចសន្យា នៃរដ្ឋបាលស្រុកបូទុមសាគរ ដែលមានវិជ្ជមានកូវីដ១៩ កំពុងសម្រាកព្យាបាលនៅផ្ទះ និងបានផ្ដល់ថវិកាមួយចំនួន
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកបូទុមសាគរ
27/11/2021
Posts pagination
ពីមុន
1
…
354
355
356
…
486
បន្ទាប់