/ / /

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចូលរួមជាអធិបតីភាពនៅក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងផ្តល់ការគាំទ្រដល់សកម្មភាពកាកបាទក្រហមកម្ពុជាបន្តទៀតនៃក្រុមកាកបាទក្រហមឃុំថ្មស

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហាក់ ឡេង  អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចូលរួមជាអធិបតីភាពនៅក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងផ្តល់ការគាំទ្រដល់សកម្មភាពកាកបាទក្រហមកម្ពុជាបន្តទៀតនៃក្រុមកាកបាទក្រហមឃុំថ្មស។ 

    បន្ទាប់ពីកម្មវិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរួចមក លោកប្រធានអនុសាខាកាកបាទក្រហមស្រុក ក៏បានសហការជាមួយក្រុមកាកបាទក្រហមឃុំថ្មសចុះសួរសុខទុក្ខ និងនាំយក​អំណោយ​សប្បុរសធម៌​របស់​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន  ២គ្រួសារ នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្នុងឱកាសនោះ លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ និងក្រុមការងារឃុំ បានពាំនាំប្រសាសន៍លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

    លោក អភិបាល បានបញ្ជាក់ថាអំណោយដែលផ្តល់ជូននាពេលនេះគឺជាការចូលរួមបរិច្ចាគពីសប្បុរសជន ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ដែលមានសម្តេចពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ។

ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង

” ៣កុំ ៣ការពារ ២ចូលរួម”៖

– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។

សម្ភារៈដែលផ្តល់ជូនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ចូលរួមសួរសុខទុក្ខរួមមានគ្រឿងឧបភោគបរិភោគមួយចំនួនដូចខាងក្រោម៖

-អង្ករ ២៥គីឡូក្រាម 

-មី១កេះ

-ទឹកត្រី១យួរ

-ទឹកស៊ីអីវ ១យួរ

-ត្រីខ ១យួ អំបិល១កញ្ចប់ ប៊ីចេង ១កញ្ចប់ ស្ករស ១គីឡូ

ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃអង្គារ ១១ រោច ខែកត្តិក ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១

November 30, 2021

ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (Chapei Dang Veng inducted into List of Intangible Cultural Heritage in Need of Urgent Safeguarding)

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/06/2026

    លោក ផន សុភា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    ឯកឧត្តម ប្លុង ណាស់ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្ប​ទា បរិច្ចាគថវិកាចំនួន ៤០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរកិច្ចការនារី/
    07/06/2026

    លោកស្រី សយ សាវឌី ប្រធានការិយាល័យ រដ្ឋបាល-បុគ្គលិក បានចូលរួមពិធីកាត់វិញ្ញាសារប្រលងធម្មវិន័យ ថ្នាក់ត្រី ទោ ឯក ក្រោមអធិបតីភាព លោកជំទាវឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត នៅវត្តជោតញ្ញាណ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រលងសរុបប្រមាណ១២៦អង្គ/នាក់។ ក្នុងនោះព្រះសង្ឃ ១០១អង្គ គ្រហស្ថ២៥ ស្រី៩នាក់។

  • ហេង គីមឆន/
    07/06/2026

    ឯកឧត្តម សុន សេងហួត រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    07/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង វត្តជោតញ្ញាណ