រដ្ឋបាលស្រុកបូទុមសាគរ


  • វេលាម៉ោង ០២:៤០ នាទីរសៀល រដ្ឋបាលស្រុកបូទុមសាគរ បានចាត់លោក ក្រូច បូរីសីហា អភិបាលរងស្រុក ដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរភូមិឃុំ បានចុះត្រួតពិនិត្យ ទីតាំងស្នើសុំឈូសឆាយសម្អាតដី ចំនួន២ទីតាំង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    21/04/2022
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក និង លោកស្រី ឃុន ស្រីម៉ៅ ជំទប់ទី២ និងជាអ្នកទទួលបន្ទុកកិច្ចការនារីឃុំ បានអញ្ជើញទទួលស្វាគមន៍ និងផ្តល់កិច្ចសម្ភាសន៍ ជូនក្រុមការងារយកពត៌មាន ស្តីពីសមិទ្ធផល ឃុំ នឹងរៀបចំគម្រោងស្តីពីការស្វែងយល់ និងផ្សព្វផ្សាយពីលិទ្ធផលក្នុងការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    21/04/2022
  • វេលាម៉ោង ២:៣០ នាទីរសៀស នៅសាលាស្រុកបូទុមសាគរ សាលប្រជុំ(អាគារខ) បានបើកកិច្ចប្រជុំបែងចែកភារកិច្ច ជូនក្រុមការងារ ដើម្បីចុះបោះបង្គោលកំណត់ព្រំដីឡូត៍ ដែលត្រូវបែកចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិព្រលាន និងភូមិតាំកន់ ឃុំកណ្តោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/04/2022
  • លោកស្រី អ៉ីន សោភ័ណ្ឌ អភិបាលស្ដីទី អញ្ជើញជាគណៈអធិបតី ក្នុងសិក្ខាសាលាស្ដីអំពី ដំណើរការពេញលេញរបស់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពទៅដល់អាជ្ញាធរមូលដ្ឋាន ដើម្បីពិភាក្សាគ្នាពី លទ្ធផលនៃការគាំទ្រសកម្មភាពសេវាសង្គមផ្នែកសុខភាព ការប្រើប្រាស់ថវិកា សេវាសង្គម និងយល់កាន់តែច្បាស់តួនាទី និងទំនួលខុសត្រូវរបស់ឃុំ -សង្កាត់ និងថ្នាក់ដឹកនាំរបស់រដ្ឋបាលស្រុក -ខេត្ត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/04/2022
  • វេលាម៉ោង ៩:០០ នាទីព្រឹក ក្រុមការងារស្រុក បានសហការជាមួយអាជ្ញាធរ ភូមិ ឃុំ បានចុះត្រួតពិនិត្យទីតាំងសំណង់ របស់ឈ្មោះ សំ សុភាព និងឈ្នោះ ម៉ុត ខេង ដែលបានសង់សំណង់ដោយគ្មានច្បាប់អនុញ្ញាតិ មានប្រវែងបណ្តោយ៧ម ទទឹង៤.៦ម និងកំពស់ ៥.៨ម ស្ថិតនៅក្នុងភូមិអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/04/2022
  • នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងមន្រ្តីរាជការ ស្ថាប័នជុំវិញស្រុក រួមទាំងបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមពិធីស្រង់ទឹកព្រះពុទ្ធរូប???????????? នៅក្នុងបរិវេណវត្តអង្គសិលាមន្នី(វត្តថ្មស)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/04/2022
  • វេលាម៉ោង ៩:០០ នាទីព្រឹក លោក ក្រូច បូរីសីហា អភិបាលរង នឹងជាអនុប្រធានក្រុមការងារដីរដ្ឋថ្នាក់ស្រុក តំណាងឲ្យ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងជាប្រធានក្រុមការងារដីរដ្ឋថ្នាក់ស្រុក បានដឹកនាំក្រុមការងារដីរដ្ឋថ្នាក់ស្រុក និងអាជ្ញាធរ ភូមិ ឃុំ ម្ចាស់សំណើ បានចុះត្រួតពិនិត្យទីតាំងស្នើសុំការអនុញ្ញាតិធ្វើការឈូសឆាយដីសម្រាប់ទុកសម្រាប់ប្រើប្រាស់ចំនួន៣ទីតាំង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/04/2022
  • នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងមន្រ្តីរាជការ ស្ថាប័នជុំវិញស្រុក រួមទាំងបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុក ក្រៅស្រុកចូលរួមពិធីស្រង់ទឹកព្រះពុទ្ធរូប???????????? លោកយាយ ????????????លោកតា????????????និងចាស់ព្រឹទ្ធាចារ្យ ១៥៨នាក់ ព្រមទាំងផ្ដល់ជូនជាសារុង និងថវិកាមួយចំនួនផងដែរ???????????? នៅក្នុងបរិវេណវត្តពោធិរង្សី(វត្តកណ្ដោល)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/04/2022
  • ព្រឹកថ្ងៃសៅរ៍ ១៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ – ថ្ងៃឡើងស័ក លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំមន្ត្រីក្រោមឱវាទភូមិ ឃុំ ចុះសួរសុខទុក្ខ និងនាំយកបច្ច័យចំនួន៤០ម៉ឺនរៀល ប្រគេនព្រះសង្ឃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នៅវត្តគិរីបូទុម (វត្តតាអុក)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/04/2022
  • នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃទី២(វិរៈវ័នបត) លោក ហាក់ ឡេងអភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក ស្ថាប័នជុំវិញស្រុក អាជ្ញាធរ ភូមិ ឃុំ បានអញ្ជើញចូលរួមក្នុងពិធីសង្ក្រាន្ដវត្តពោធិរង្សីហៅវត្តកណ្ដោល នឹងបានចូលរួមលេងល្បែងប្រជាប្រិយ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/04/2022
  • នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃទី២(វិរៈវ័នបត) នៃពិធីបុណ្យចូលឆ្នាំថ្មី លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទចុះពិនិត្យ និងសួរសុខទុក្ខកម្លាំងប្រចាំការតាមគោលដៅការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដោលផ្លូវជាតិ៤៨

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/04/2022
  • នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក នឹងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ ដល់គ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់មកលើផ្ទះប្រជាពលរដ្ឋ ចំនួន០៣គ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/04/2022