វេលាម៉ោង ៩:០០ នាទីព្រឹក ក្រុមការងារស្រុក បានសហការជាមួយអាជ្ញាធរ ភូមិ ឃុំ បានចុះត្រួតពិនិត្យទីតាំងសំណង់ របស់ឈ្មោះសំ សុភាព និងឈ្នោះ ម៉ុត ខេង ដែលបានសង់សំណង់ដោយគ្មានច្បាប់អនុញ្ញាតិ មានប្រវែងបណ្តោយ៧ម ទទឹង៤.៦ម និងកំពស់៥.៨ម ស្ថិតនៅក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រុមការងារបានធ្វើកិច្ចសន្យាផ្អាកការសាងសង់បណ្តោះអាសន្ន តម្រូវឲ្យម្ចាស់សំណង់ត្រូវដាក់ពាក្យស្នើសុំសាងសង់ លុះមានការអនុញ្ញាតិត្រឹមត្រូវពីរដ្ឋបាលស្រុកទើបអាចសាងសង់បន្តបាន។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ៤ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២
April 20, 2022