/ / /

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃទី២(វិរៈវ័នបត) នៃពិធីបុណ្យចូលឆ្នាំថ្មី លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទចុះពិនិត្យ និងសួរសុខទុក្ខកម្លាំងប្រចាំការតាមគោលដៅការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដោលផ្លូវជាតិ៤៨

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃទី២(វិរៈវ័នបត) នៃពិធីបុណ្យចូលឆ្នាំថ្មី លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទចុះពិនិត្យ និងសួរសុខទុក្ខកម្លាំងប្រចាំការតាមគោលដៅការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដោលផ្លូវជាតិ៤៨ ចំណុចគោលដៅទី១ភូមិប្រលាន ឃុំកណ្ដោល ផ្លូវបំបែកទៅភូមិជីផាត និងគោលដៅទី២ភូមិជីមាល ឃុំអណ្ដូងទឹក ចំណុរង្វង់មូលលោកតាព្រឹទ្ធាចារ្យ សាយ ភូថង ផ្លូវបំបែកទៅស្រុកគីរីសាគរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ 

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលស្រុក បាននាំយកភេសជ្ជៈ និងថវិកាមួយចំនួនផ្ដល់ជូនតាមគោលដៅនីមួយៗរួមមាន(ទឹកក្រូចចំនួន៥កេះ ទឹកសុទ្ធ៥កេះ) និង ថវិការចំនួន៥០០.០០០រៀលជាថវិកាផ្ទាល់ខ្លួនរបស់ លោកអភិបាល ។

ក្រោយពីពិនិត្យ និងសួរសុខទុក្ខកម្លាំងប្រចាំការតាមគោលដៅរួចមក លោកអភិបាល បានចូលអុចធូបបួងសួងសុំសេក្តីសុខសេចក្ដីចម្រើនពីសំណាក់លោកតាព្រឹទ្ធាចារ្យ សាយ ភូថង ដែលជាវីរជន ក្នុងបេះដូងប្រជាពលរដ្ឋខេត្តកោះកុង នៅទីនោះផងដែរ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ ១៤ កើត ខែចេត្រ ឆ្នាំខាល

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃកោរ

ខែមេសា 15, 2022

ពិធី បុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ជាតិ – វិរ:វ័នបត (Khmer New Year – Vara Vanabat)

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងផ្លូវបេតុង១ខ្សែ ដែលមានប្រវែង៤៦០ម ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ បានសាងសង់១០០%ដោយក្រុមហ៊ុនឈ្មោះ កក់ ស៊ុនសេង មូនិធិឃុំឆ្នាំ២០២៥ ទីតាំងស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិ ទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំ

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤៦ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    កិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោកស្រី ចា អែត ជំទប់ទី១ ឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ សហការជាមួយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ចុះប្រតិបតិ្តការសម្ភាសន៍ ស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ នៅសាលាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោក រាជ​ និមល​ ប្រធាន ការិយាល័យ អប់រំ យុវជន និង កីឡា និង​លោក​ ណាវ​ ផល្លា​មន្ត្រី​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ស្រុកមណ្ឌលសីមា បាន​ចូលរួម​វគ្គ​សិក្ខាសាលា​ ស្តី​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​ការ​រៀប​ចំ​របាយការណ៍​សមិទ្ធកម្ម​សាលារៀន​ ក្រោម​អធិបតីភាព លោក ឃួន ង៉ុយ អនុប្រធាន​ការិយាល័យ​ផែនការ​ និង​គ្រប់គ្រង​ជំនួយ​នៃ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កោះកុង​ នៅ​សាល​ប្រជុំ​វិទ្យាល័យ​ស្រែអំបិល​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង