រដ្ឋបាលស្រុកបូទុមសាគរ


  • រសៀលថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការផាកពិន័យលើម្ចាស់គោ ដែលបានលែងគោចំនួន០៩ក្បាលទាំងតូចធំ ដែលបានដើរស៊ីបែបពាសវាលពាសកាល និងគ្មានសណ្តាប់ធ្នាប់នៅតាមផ្លូវសាធារណ: ដែលជាកត្តាបណ្តាលឲ្យមានគ្រោះថ្នាក់នានា ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក្នុងទីប្រជុំជន និងទីរួមស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/05/2022
  • រដ្ឋបាលស្រុកបូទុមសាគរបានបើកប្រជុំគណៈអភិបាល និងប្រធានការិយាល័យចំណុះទាំង១៣ទាក់ទិន និងការងារចាំបាច់មួយចំនួន ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នៅសាលប្រជុំ(ខ) សាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/05/2022
  • លោក យិន យួត ជំទប់ទី១ឃុំ បានអញ្ជើញផ្តល់កាតវីងជូនស្ត្រីមានផ្ទៃពោះ និងសម្រាលកូន ចំនួន២នាក់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/05/2022
  • វេលាម៉ោង ២:០០នាទីរសៀល ព្រះគ្រូ ខឹម ខុន ព្រះអនុគណស្រុកបូទុមសាគរ បានប្រគល់ជូននូវវត្ថុទានមួយចំនួនដល់អនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ ដើម្បីប្រើប្រាស់តាមសមគួរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/05/2022
  • លោក​ ឃិន​ ឆាត​ ប្រជាពលរដ្ឋរស់នៅក្នុងភូមិជីមាល​ ឃុំអណ្តូងទឹក​ ស្រុកបូទុមសាគរ​ ចូលរួមឧបត្ថម​ធុងសម្រាមចំនួន​ ៤៤ធុង​ ដល់រដ្ឋបាលស្រុកបូទុមសាគរ​ គោលបំណងរួមចំណែកក្នុងការដាក់តាមខ្នងផ្ទះប្រជាពលរដ្ឋ​ តាមទីផ្សា​ សាលារៀន​ មន្ទីពេទ្យ​ វត្តអារាម​ និងទីប្រជុំជន​ នៅមូលដ្ឋានស្រុកបូទុមសាគរ​ ដេីម្បីរក្សាអនាម័យបរិស្ថានជុំវិញ​ ក្នុងស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/05/2022
  • លោក ឆឹង ង៉ែ មេឃុំកណ្ដោល លោក ហ៊ុយ សំណាង ជំទប់ទី១ សមាជិកក្រុមប្រឹក្សាឃុំ នឹងមានការចូលរួមរបស់ លោកស្រី ង៉ែ ដា ប្រធាន អនុសាខាស្រុក សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត ភូមិ ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រដែលមាន គ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ សៃ ជិត ភេទប្រុស អាយុ ១៨ឆ្នាំ ទទួលថវិកា ១៧០,០០០រៀល ដើម្បី ព្យាបាលរបួសនៅមន្ទីរពេទ្យ ដែលមានទីលំនៅស្ថិតនៅភូមិធ្នង់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/05/2022
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីនៃរដ្ឋបាលស្រុកបូទុមសាគរ បានអនុវត្តគោរពទង់ជាតិរៀងរាល់ព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/05/2022
  • លោក កែវ នីបូរ៉ា អភិបាលរងស្រុក តំណាងឱ្យលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងមន្ត្រីពាក់ព័ន្ធសរុប ០៤នាក់ ស្រី០៣នាក់ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីការរៀបចំនីតិវិធីបង់ចំណូលមិនមែនសារពើពន្ធនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) សម្រាប់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ តាមរយៈប្រព័ន្ធ Zoom រៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    29/04/2022
  • ចុះពិនិត្យស្ថានភាពទីតាំងជាក់ស្តែង ដែលត្រូវអនុវត្តដីការសម្រេចរក្សាការពារលេខ ០៧ “ង” ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកោះកុង របស់ ឈ្មោះ ហាក់ ជិនឡាយ និងឈ្មោះ ឈុត សុភាព ម្ចាស់បំណុលនៃការអនុវត្ត និងឈ្មោះ មិន សុខហាន កូនបំណុលនៃការអនុវត្ត ក្រោមអធិបតីភាព ដឹកនាំ ដោយលោក វៃ ភីរម្យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    29/04/2022
  • វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    29/04/2022
  • វេលាម៉ោង០៥:៤០នាទីល្ងាច ដោយមានការចាត់តាំងពី លោក ហាក់ ឡេង អភិបាលស្រុក នឹងជាប្រធានគណៈបញ្ជាការឯកភាពស្រុកលោក ក្រូច បូរីសីហា អភិបាលរងស្រុក នឹងជាអនុប្រធានគណៈបញ្ជាការឯកភាពបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក សហការជាមួយក្រុមហ៊ុនធ្វើផ្លូវចុះទៅកាត់ដើមឈើដែលដួលរលំកាត់ទទឹងផ្លូវក្រោយពីមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ រន្ទះ ដើម្បីជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋនៅកំណាត់ផ្លូវជាតិ៤៨ចំណុចហួសអន្ទង់អាំងធំ ស្ថិតនៅភូមិជីមាល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    29/04/2022
  • រដ្ឋបាលស្រុកបូទុមសាគរ បានសហការជាមួយមន្ទីរផែនការខេត្តកោះកុង រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងការប្រើប្រាស់ឧបករណ៍តាប្លេតក្នុងស្រុកបូទុមសាគរ ស្ថិតក្រោមគណ:អធិបតីភាព លោក សាង ស៊ីណេត អភិបាលរងស្រុកបូទុមសាគរ និងលោក ជា ស៊ីវុត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/04/2022