យោងតាមសេចក្តីជូនដំណឹង លេខ ០៣១/២២ ស.ជ.ណ ស្ដីពី ការចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់សត្វចិញ្ចឹមទាំងឡាយណាដែលលែងសត្វនៅលើដងផ្លូវ និងនៅតាមទីសាធារណៈ ដែលអាចបង្កឱ្យមានបញ្ហានានា នៅក្នុងឃុំទាំង៤ ក្នុងមូលដ្ឋានស្រុកបូទុមសាគរ ចុះថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស់.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកបូទុមសាគរ។ នៅរសៀលថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការផាកពិន័យលើម្ចាស់គោ ដែលបានលែងគោចំនួន០៩ក្បាលទាំងតូចធំ ដែលបានដើរស៊ីបែបពាសវាលពាសកាល និងគ្មានសណ្តាប់ធ្នាប់នៅតាមផ្លូវសាធារណ: ដែលជាកត្តាបណ្តាលឲ្យមានគ្រោះថ្នាក់នានា ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក្នុងទីប្រជុំជន និងទីរួមស្រុកបូទុមសាគរ ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអង្គារ ៣ កើត ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២
ខែឧសភា 3, 2022
ទិវាសេរីភាពសារពត៌មានពិភពលោក (World Press Freedom Day)