រដ្ឋបាលស្រុកបូទុមសាគរ


  • រដ្ឋបាលស្រុកបូទុមសាគរ សហការជាមួយក្រុមការងារក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ចលើការអនុវត្តតួនាទី ភារកិច្ច ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ក្នុងការិយបរិច្ឆេទ២០២១ ក្រោមអធិបតីភាព លោក នាក់ សុខា ប្រធាននាយកដ្ឋានអធិការកិច្ចទី២ និងជាប្រធានប្រតិភូ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការចូលរួមពី ក្រុមការងារក្រសួង លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលបាលរង លោក នាយក នាយករងរដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យពាក់ព័ន្ធ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/11/2022
  • តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក ឈុន ចាន់ណា ប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថាន លោក នាង​ ពិសិដ្ឋ​ អនុប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថានចុះតាមដាន ត្រួតពិនិត្យ និងផ្តល់បច្ចេកទេសដល់កសិករក្នុងគម្រោងស្ទៀរ នៅក្នុងភូមិប្រទាល ប្រៃ ជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/11/2022
  • សាលាស្រុកបូទុមសាគរ អាគារសាលប្រជុំ(ខ)បានបើកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធទីលានសម្រាប់ផ្ទុកចាក់សំរាម ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/11/2022
  • រដ្ឋបាលឃុំថ្មស បានបើកកិច្ចប្រជុំធ្វើការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក អិក កួន មេឃុំថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/11/2022
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និង លោក លោកស្រី អភិបាលរងស្រុក បានដឹកនាំមន្រ្ដីរាជការសាលាស្រុកបូទុមសាគរ រៀបចំសម្អាតបរិស្ថានតុបតែងកែលម្អជុំវិញសាលាស្រុក រង្វង់មូលលោកតា សាយ ភូថង អោយមានសោភ័ណ្ឌភាពដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យអុំទូក អបអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ឆ្នាំ២០២២

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/11/2022
  • លោក ស៊ីម សុឃិន មេភូមិចម្លងគោ បានរួមសការជាមួយនឹងគណៈកម្មការវត្ត ព្រះចៅអធិការវត្តចម្លងគោ ចុះសួរសុខទុក្ខនិង យកសម្ភារៈមួយចំនួនជូនដល់គ្រួសារងាយរងគ្រោះ ចាស់ជរាពិការចំនួន០៩ គ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/11/2022
  • រដ្ឋបាលឃុំតានូន សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន លោក ផាន់ រិន ដែលតែងតែយកចិត្តទុកដាក់នឹងសុខទុក្ខរាល់ការលំបាករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងបានជួយជួសជុល និងចាក់អាចម៌ដីបំពេញតាមដងផ្លូវដែលរងការខូចខាតពីរដូវវស្សានៅចំណុចភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    05/11/2022
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោកស្រីអ៉ិន សោភ័ណ្ឌ អភិបាលរងស្តីទី បានដឹកនាំ លោក លោកស្រីសមាជិកសមាជិកា ក្រុមប្រឹក្សាស្រុកបូទុមសាគរ លោកនាយករងរដ្ឋបាលសាលាស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុក អញ្ជើញចូលរួម ដង្ហែរអង្គកឋិនទានសាមគ្គីនៅវត្តប្រជារដ្ឋកំសាន្តឋានសួរ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    05/11/2022
  • លោកស្រី ង៉ែ ដា ជា ជំទប់ទី១ នៃឃុំកណ្តោល និងជាអ្នកទទួលបន្ទុកស្ត្រី និងកុមារឃំុ បានផ្តល់កាតវិងជូនស្រ្តីមានផ្ទៃពោះចំនួន ០១នាក់ ឈ្មោះ ឈឹម សុខេម អាយុ៣៦ ឆ្នាំ មានទីលំនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/11/2022
  • នៅរសៀលវេលាម៉ោង១:០០នាទីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីសមាជិកសមាជិកាក្រុមប្រឹក្សាស្រុកបូទុមសាគរ លោកស្រីអ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក លោក ខេង គង់ នាយករដ្ឋបាលសាលាស្រុក បានដឹកនាំមន្រ្តីរដ្ឋបាលសាលាស្រុក អញ្ជើញចូលរួម ដង្ហែរអង្គកឋិនទានសាមគ្គីនៅវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ស្តិតនៅភូមិ- ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/11/2022
  • លោក សាង ស៊ីណេត អភិបាលរងស្រុក បានចូលរួមសិក្ខា សាលាស្តីពី ” ការរៀបចំសេចក្តីណែនាំស្តីពី ហេដ្ឋារចនា សម្ព័ន្ធជលផលធន់នឹងគ្រោះមហន្តរាយ ” រៀបចំដោយ ADB TA-9955

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/11/2022
  • រដ្ឋបាលឃុំអណ្តូងទឹក សហការជាមួយ ក្រុមការងារចុះឈ្មោះបោះឆ្នោះឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះឆ្នោត ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ តំណាងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ នៅសាលប្រជុំសាលាឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/11/2022