រដ្ឋបាលស្រុកបូទុមសាគរ


  • រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំជ្រើសរើស មេភូមិទួលពោធិ៍ ជំនួសលោកមេភូមិចាស់ ដែលបានដាក់ពាក្យសូមលាលែង និងបានរៀបចំការបោះឆ្នោតជ្រើសរើស មេភូមិទួលពោធិ៍ថ្មី

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/11/2022
  • នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក តំណាងរដ្ឋបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួម ប្រារព្ធកម្មពិធីក្រុងពាលី ក្នុងពិធីបុណ្យកឋិនទានសាមគ្គីនៅវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ស្តិតនៅភូមិ-ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/11/2022
  • លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកងកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះធ្វើការរុះរើខ្ទម មួយកន្លែង ដែលបានសាងសង់នៅលើដីសាធារណៈរបស់រដ្ឋ នៅចំណុចនិយាមកា x: ៣១២៩៩៨ y: ១២១៥៣៦០ ក្នុងគោលបំណងយកមកធ្វើជារបស់កម្មសិទ្ធិ ស្ថិតនៅក្នុងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/11/2022
  • តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក ទេពទ្រឹម ឈុំ អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានចូលរួមសហការជាមួយលោក គង់ សុមុន្នី ជាមន្រ្តីបង្គោលនៃមន្ទីរសង្គមកិច្ចខេត្តកោះកុង ចុះពិនិត្យតាមដាន ការអនុវត្តកម្មវិធីការចាក់វ៉ាក់សាំងជូនជនមានពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន និងជម្រុញការស្រង់ទិន្នន័យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនជនមានពិការភាពសម្រាប់ត្រីមាសទី៣ ក្នុងឃុំអណ្តូងទឹកនិងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/11/2022
  • រដ្ឋបាលឃុំអណ្តូងទឹក សហការជាមួយក្រុមការងារមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្រុក ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន និងចុះជម្រុញការស្រង់ទិន្នន័យការចាក់វ៉ាក់សាំងជម្ងឺកូវិដ-១៩ ជូនជនមានពិការភាព សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ នៅសាលប្រជុំសាលាឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/11/2022
  • លោក សាង ស៊ីណេត អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក សហការជាមួយ អាជ្ញាធរភូមិ ឃុំ បានចុះពិនិត្យទីតាំងស្នើសុំសាងសង់ផ្ទះ របស់ប្រជាពលរដ្ឋ ចំនួន ០២ឃុំ សរុបចំនួន ០៦ ទីតាំង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    01/11/2022
  • លោកស្រី ផាង សុខា អនុភូមិតាមាឃ និងលោកស្រី រិន ណែត សមាជិកភូមិ បានអញ្ជើញចូលរួមរំលែកមរណៈទុក្ខ និងនាំយកបច្ច័យមួយចំនួន ជូនដល់គ្រួសារសពលោក សែត ពោ អាយុ៤៧ឆ្នាំ ដែលបានទទួលមរណៈភាពនាថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២២ ដោយជម្ងឺទាចទឹក ស្ថិតក្នុងភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/11/2022
  • លោក អិក កួន មេឃុំ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិថ្មស ស្រែថ្មី បុគ្គលិកមណ្ឌលសុខភាពថ្មស ចុះសួរសុខទុក្ខ និងបានពាំនាំថវិកា របស់រាជរដ្ឋាភិបាល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    01/11/2022
  • លោក ហ៊ុយ សំណាង មេឃុំកណ្តោល បានដឹកនាំក្រុមការងារឃុំ សហការជាមួយ នាយកសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ចូលរួមធ្វើពលកម្មសម្អាតអនាម័យបរិស្ថានតាមបណ្តោយដងផ្លូវជាតិលេខ៤៨ ដើម្បីលម្អរសោភ័ណភាពក្នុងមូលដ្ឋានឃុំកណ្តោល ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    01/11/2022
  • លោកនាយករងសាលាស្រុកពីររូប ដឹកនាំការិយាល័យពាក់ព័ន្ធ សហការជាមួយឧទ្យានជាតិបូទុមសាគរ អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋ បានចុះទៅកំណត់ទីតាំងដីបម្រុងរបស់រដ្ឋបាលស្រុកធ្វើជាទីលានសម្រាប់ចាក់ និងទុកដាក់សំរាម ក្នុងទីរួមស្រុកបូទុមសាគរ ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    01/11/2022
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក បានដឹកនាំលោក លោកស្រី ប្រធាន អនុប្រធាន ព្រមទាំងមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ដេីម្បីចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី​ ការបញ្ជ្រាបការងារសន្តិសុខស្បៀង​ និងអាហារូបត្ថម្ភនៅក្នុងដំណេីរការកសាងផែនការអភិវឌ្ឍន៍​ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ​ សង្កាត់ប្រកបដោយបរិយាបន្នសង្គម​

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/10/2022
  • យើងក្រុមប្រឹក្សាឃុំថ្មស ជាតំណាងឲ្យប្រជាពលរដ្ឋឃុំថ្មស ទាំងមូល សូមថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះ ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/10/2022