/ / /

រដ្ឋបាលឃុំថ្មស បានបើកកិច្ចប្រជុំធ្វើការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក អិក កួន មេឃុំថ្មស

រដ្ឋបាលឃុំថ្មស បានបើកកិច្ចប្រជុំធ្វើការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក អិក កួន មេឃុំថ្មស និងមានការអញ្ជើញចូលរួមពីលោក ចាន់ ឆាយា

មន្ត្រីបច្ចេកទេសមន្ទីរផែនការខេត្ត លោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការគាំទ្រឃុំសង្កាត់ស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិគ្រប់ភូមិ និងក្រុមហ៊ុនចូលរួមដេញថ្លៃមានចំនួន ០៤ ក្រុមហ៊ុនដូចខាងក្រោម÷

១- ក្រុមហ៊ុន ពៅ ផល្លា

២- ក្រុមហ៊ុន លី សុភ័ស្ភ

៣-ក្រុមហ៊ុន ម៊ុតភេន

៤-ក្រុមហ៊ុន ជា សុងលី

+ក្រុមហ៊ុនដែលទទួលបានការជោគជ័យ

  ក្នុងការដេញថ្លៃគម្រោងមាន

១- គម្រោងសាងសង់របងនិងក្លោងទ្វារសាលាឃុំ

     បានទៅលើ ក្រុមហ៊ុន លីសុភ័ស្ភ ក្នុងតម្លៃ   

      ៤១,០០០,០០០រៀល

២- គម្រោងសាងសង់លូជ្រុងភ្លោះ បានទៅលើ

     ក្រុមហ៊ុន ពៅ ផល្លា ក្នុងតម្លៃ 

     ៨៧,០០០,០០០រៀល

៣- គម្រោងសាងសង់អគារមុននឹងក្រោយ

     សម្រាលនិងបង្គន់ បានទៅលើក្រុមហ៊ុន

     ពៅផល្លា ក្នុងតម្លៃ ១៨៧,០០០,០០០រៀល។

ប្រភពៈរដ្ឋបាលឃុំថ្មស

—————————

ថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល 

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ 

ត្រូវនឹងថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

  • ហេង គីមឆន/
    31/03/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញទទួលប្រតិភូ គណៈកម្មាធិការប្រជាជនខេត្តអានហ្សាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញមកជួបសួរសុខទុក្ខ អបអរសាទរ និងជូនពរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • រដ្ឋបាលស្រុកថ្មបាំង/
    31/03/2026

    រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤

  • រដ្ឋបាលស្រុកថ្មបាំង/
    31/03/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងវារីអគ្គិសនី

  • ហេង គីមឆន/
    31/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំអ្នកពាក់ព័ន្ធ ចូលរួមបើកសិក្ខាសាលាបូកសរុបលទ្ធផល នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើក ទិសដៅការងារឆ្នាំ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    31/03/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីផែនទីបង្ហាញផ្លូវស្វែងរកការគាំទ្រ និងសេចក្តីសង្ខេបបទអន្តរាគមន៍គម្រោង សម្រាប់កម្មវិធីផ្ដល់ថ្នាំបង្ការ