រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ហ៊ុយ សំណាង មេឃុំកណ្តោល និងលោក លោក ហឿង ហៃ មេភូមិធ្នង់ បានអញ្ជើញចុះពិនិត្យមើលការសាងសង់ផ្លូវលំក្រាលក្រួសក្រហម១ខ្សែដែលមានប្រវែង ៥៨០ម៉ែត្រ ជាគម្រោងមូលនិធិឃុំឆ្នាំ២០២២ ស្ថិតនៅភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលសាងសង់ដោយក្រុមហ៊ុន លី សុភស្ត័

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/01/2023
  • ដោយមានការចាត់តាំងពីលោកមេឃុំអណ្តូងទឹក លោក យិន យួត ជំទប់ទី១ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ ដែលលោកកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានរបស់លោក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/01/2023
  • លោក ម៉េស ឈុន ប្រធានការយាល័យ អប់រំ យុវជន និងកីឡា និងមន្រ្តីការិយាល័យ អប់រំស្រុកបានចូលរួមកិច្ចប្រជុំសម្របសម្រួលដោះស្រាយបញ្ហាកង្វះគ្រូបង្រៀននៅសាលាបឋមសិក្សាព្រែកខ្យង ក្រោមការដឹកនាំកិច្ចប្រជុំដោយ លោក នង សំអុល ប្រធានការិយាល័យ រដ្ឋបាល បុគ្គលិក នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    05/01/2023
  • ដោយមានការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរ លោក ហាក់ បូរ៉ា ប្រធានការិយាល័យ ដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរ ភូមិ ឃុំ កណ្តោល ចុះពិនិត្យនិងរុករកអ័ក្សផ្លូវដីបែងចែកជូនប្រជាពលរដ្ឋគម្រោងទី២ ចំនួន១៤៥ដីឡូតិ៍ ស្មើនឹង៤៣.៥៣ហិកតា ស្ថិតនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    05/01/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ អញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយយុវតី ឈ្មោះ សុចិត្រ សិរីវឌ្ឍនា ជាសិស្សថ្នាក់ទី៩A នៃសាលាវិទ្យាល័យបូទុមសាគរ ដើម្បីឆ្លើយតបតាមការសន្យាចំពោះសិស្សានុសិស្ស ដែលខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យ ស្ដាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូ ហើយទទួលបានលទ្ធផលល្អប្រចាំសាលានៅកម្រិតថ្នាក់មធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩ ឡើងថ្នាក់ទី១០)ក្នុងឆ្នាំសិក្សា២០២១ -២០២២ ដែលមានពិន្ទុខ្ពស់ជាងគេប្រចាំសាលា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/01/2023
  • លោក ខេង គង់ នាយករដ្ឋបាល លោក នៅ វុទ្ធី ប្រធានអង្គភាពលទ្ធកម្ម និងលោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការគាំទ្រឃុំ/សង្កាត់ស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ក្រោមអធិបតីភាព លោក សេង ដារ៉ា នាយករងរដ្ឋបាលសាលាខេត្ត ស្ថិតនៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/01/2023
  • លោក ឌី ចាន់រ៉ា មេភូមិប្រទាល បានដឹកនាំក្រុមការងារភូមិ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការមួយចំនួន ដែលទទួលបានពីសប្បុរសជននានាក្នុងភូមិ តាមរយៈការគៀងគររបស់អាជ្ញាធរភូមិ ជូនដល់គ្រួសារដែលមានសមាជិកពិការភាព និងមានជីវភាពខ្វះខាត ស្ថិតក្នុងភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/01/2023
  • លោក វ៉ន វ៉ាត មេឃុំតានូន បានផ្តល់កាតវីងជូនស្រ្តីមានផ្ទៃពោះចំនួន ០១នាក់ .ឈ្មោះ កៅ មុំ អាយុ ៣៨ឆ្នាំ ដែលជីវភាពខ្វះខាត មានទីលំនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីយកទៅប្រើប្រាស់តាមការណែនាំរបស់មណ្ឌលសុខភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/01/2023
  • លោក យិន មនោ សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោកស្រី គ្រី សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២ -២០២៣ នៅសាលាបឋមសិក្សាថ្មស ស្ថិតនៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/01/2023
  • លោក អិក កួន មេឃុំ បានចាប់តាំងលោកហាន់ ជាប ស្មៀនឃុំ ចូលរួមអមដំណើរ លោក គីម ថេអ៉ីល តំណាងក្រុមជុំនុំមេតុឌីស ប្រចាំឃុំថ្មស បានចុះមកពិនិត្យជាក់ស្តែងនៅមណ្ឌលសុខភាពថ្មស ដែលមានតម្រូវការ សម្ភារៈជាច្រើនដើម្បីឆ្លើយតបតម្រូវក្នុងការផ្តល់សេវាជូនប្រជាជនកាន់តែល្អប្រសើរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/01/2023
  • លោក ខេង គង់ នាយករដ្ឋបាលសាលាបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកបវេសនកាលឆ្នាំ២០២២ – ២០២៣ នៅសាលាវិទ្យាល័យហ៊ុនសែនចំការលើ ស្ថិតនៅក្នុងភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/01/2023
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក តំណាង លោកអភិបាលស្រុក បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី(២០២២ -២០២៣) នៅអនុវិទ្យាល័យពន្លឺវិទ្យា ស្ថិតនៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/01/2023