រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខេង គង់ នាយករដ្ឋបាលសាលាបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកបវេសនកាលឆ្នាំ២០២២ – ២០២៣ នៅសាលាវិទ្យាល័យហ៊ុនសែនចំការលើ ស្ថិតនៅក្នុងភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក ខេង គង់ នាយករដ្ឋបាលសាលាបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកបវេសនកាលឆ្នាំ២០២២ - ២០២៣ នៅសាលាវិទ្យាល័យហ៊ុនសែនចំការលើ ស្ថិតនៅក្នុងភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង អមដំណើរដោយ លោក នាយករងរដ្ឋបាល និងការិយាល័យអប់ស្រុក ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា រួមជាមួយមាតាបិតា អាណាព្យាបាល សិស្សានុសិស្ស ។  ក្នុងនោះដែររដ្ឋបាលស្រុកបានចូលរួមឧបត្ថម្ភថវិកា៤០០.០០០ រៀល(បួនរយពាន់រៀលគត់) និងលោក រ៉ែម សុធារ នាយករងរដ្ឋបាលសាលាស្រុក២០០.០០០រៀល(ពីររយពាន់រៀលគត់)  ជូនដល់សាលាសម្រាប់ប្រើប្រាស់តាមតម្រូវការ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃចន្ទ ១១ កើត ខែបុស្ស ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣

January 2, 2023

អត្ថបទទាក់ទង