លោក អិក កួន មេឃុំ បានចាប់តាំងលោកហាន់ ជាប ស្មៀនឃុំ ចូលរួមអមដំណើរ លោក គីម ថេអ៉ីល តំណាងក្រុមជុំនុំមេតុឌីសប្រចាំឃុំថ្មស បានចុះមកពិនិត្យជាក់ស្តែងនៅមណ្ឌលសុខភាពថ្មស ដែលមានតម្រូវការ សម្ភារៈជាច្រើនដើម្បីឆ្លើយតបតម្រូវក្នុងការផ្តល់សេវាជូនប្រជាជនកាន់តែល្អប្រសើរ ។
លោក គីម ថេអ៉ីល បានសន្យាផ្តល់ជូនសម្ភារ:មួយចំនួនទៅតាមការស្នើ របស់អង្គភាព ដោយក្នុងនោះរួមមានដូចខាងក្រោម÷
– ធុងចម្រុះទឹកស្អាត ប្រើអគ្គីសនី
– ធុងសម្រាម មានកង់រុញ ១២០លីត្រ
– អំពូលសូឡា បំភ្លឺជុំវិញទីធ្លាមណ្ឌលសុខភាព
– កង្ហារព្យួរជញ្ជាំង ដាក់តាមបន្ទប់
– តុអាហាររុញសម្រាប់ស្ត្រីមុននិងក្រោយសម្រាល
– ផ្កាលំអរដាក់ថូ និងរៀបចំសួនបៃតង
– បន្ទប់ទឹក
– ទោងសម្រាប់កុមារអង្គុយលេង
ប្រភពៈរដ្ឋបាលឃុំថ្មស
…………………………………..
ថ្ងៃសៅរ៍ ៩កើត ខែ បុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២





