រដ្ឋបាលស្រុកបូទុមសាគរ


  • លោកស្រី នូ សេងគា ប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ លោកស្រី សេង ស្រីនាង មន្រ្តីការិយាល័យអប់រំ ទទួលបន្ទុកការងារកុមារតូច បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ ការគាំពារ និងអភិវឌ្ឍកុមារតូច រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៤ ខែមីនា ឆ្នាំ២០២៣ របស់អង្គការ Aide et Action ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/03/2023
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/03/2023
  • ក្រុមការងារស្រុកមានការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញាធរភូមិឃុំ ដឹកនាំដោយលោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានចុះត្រួតពិនិត្យទីតាំងស្នើសុំការអនុញ្ញាតសាងសង់លំនៅដ្ឋាន០១កន្លែង ដែលមានទីតាំងស្នើសុំសិ្ថតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/03/2023
  • លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ និងកម្លាំងរដ្ឋបាលប៉ុស្តិ៍អណ្តូងទឹក បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដែលបានកាយកិញហ៊ុំព័ទ្ធដីក្នុងគោលបំណងយកមកធ្វើជារបស់កម្មសិទ្ធិផ្ទាល់ ស្ថិតនៅក្នុងភូមិអណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/03/2023
  • លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនបានដឹកនាំក្រុមការងារ ចុះផ្អាកការសាងសង់ជាលើកទី០២ ម្ចាស់សំណង់មិនបានអនុវត្តគោរពតាមកិច្ចសន្យានោះទេ ពីលើកមុន ស្ថិតនៅចំនុចគល់ស្ពានអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/03/2023
  • លោក ចាន់ ធឿន សមាជិកក្រុមប្រឹក្សាឃុំ ចៅអធិការវត្តចម្លងគោ បុគ្គលិកមណ្ឌលសុខភាពថ្មស អាជ្ញាធរភូមិចម្លងគោ សមាជិក ស.ស.យ.ក ឃុំ គណៈកម្មាធិការវត្ត បានចុះសួរសុខទុក្ខ ពិនិត្យជំងឺ នាំយកគ្រឿងឧបភោគបរិភោគ និងផ្តល់ថវិកា ១០០,០០០រៀល ក្នុង១គ្រួសារជូនក្រុមគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ ២គ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/03/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ពិភាក្សាត្រៀមរៀបចំកំលាំងការពារសម្របសម្រួលសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពិធីកាត់ឬសសីមានិងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅសមិទ្ធផលនានា ក្នុងវត្តមុន្នីជីខលើ ស្ថិតឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/03/2023
  • លោក ខេង សំខាន់ អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសអបអរសាទរឃុំកោះស្តេចអស់មីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/03/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរបានដឹកនាំកិច្ចប្រជុំពិភ្សា និងរកដំដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធការវាស់វែងដីធ្លី ជាមួយក្រុមការងារប្រព័ន្ធ អាជ្ញាធរភូមិ ឃុំ និងខាងសហគមន៍ ដើម្បីចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពល នៅក្នុងភូមិសុវណ្ណបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/03/2023
  • លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ តំណាងឲ្យលោកក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលកិច្ចប្រជុំអនុគណៈកម្ម សន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីកាត់ឬសសីមា និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងវត្តជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាពបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/03/2023
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុក លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករង លោក លោកស្រី ប្រធាន អនុប្រធាន និងមន្រ្តីការិ.ទាំង១៣ចំណុះរដ្ឋបាលសាលាស្រុក ប្រធានការិ.ប្រជាពលរដ្ឋ បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប៉ុស្តិ៍សុខភាពកណ្តោល និងអគារប៉ុស្ដិ៍សុខភាពទួលគគីរ ព្រមទាំងសមិទ្ធផលនានាដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/03/2023
  • លោក ពេជ្រ សិលា អភិបាលរងស្រុក ដឹកមន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន អញ្ជើញចូលរួមអមដំណើរលោកស្រី អុី នារីនេត អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោកនាយខណ្ឌជលផល ព្រមទាំងមន្រ្តីមួយចំនួនរបស់មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ តំណាងអង្គការ FAO អាជ្ញាធរឃុំ ភូមិ តំណាងសហគមន៍ បានចុះពិនិត្យទីតាំងផលិតបង្គាក្រៀម និងធនាគារក្តាមសេះ ព្រមទាំងបានលែងកូនក្តាមសេះ​ ក្នុងគោលបំណងអភិរក្សធនធានក្តាមសេះ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/03/2023