រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចស្តីពីការបែងចែកក្រុមការងារស្រុកចុះរៀបចំបែងចែកដីឡូជូនប្រជាពលរដ្ឋនៅ ភូមិប្រលាន និងតាំកន់ ស្ថិតនៅឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលពី លោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យ ដ.ន.ស.ភ ស្រុក លោកមេឃុំកណ្តោល លោកមេភូមិប្រលាន និងលោកមេភូមិតាំកន់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/03/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដឹកនាំក្រុមការងារស្រុក ចូលរួមអមដំណើរឯកឧត្តមនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូទុមសាគរ ក្នុងការចុះត្រួតពិនិត្យអគារសិក្សា និងសួរសុខទុក្ខដល់ក្រុមជាង លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស និងក្រុមប្រឹក្សាឃុំថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/03/2023
  • លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរភូមិឃុំ បានចុះពិនិត្យទីតាំងស្នើសូមសាងសង់លំនៅឋាន របស់ប្រជាពលរដ្ឋ ចំនួន ០៣ ទីតាំង និងចុះផ្អាកការសាងសង់លំនៅឋាន ចំនួន ០១ ទីតាំង ស្ថិតនៅក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/03/2023
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានា ក្នុងវត្តមុន្នីជីខលើ ក្រោមអធិបតីភាពដ៏ខ្ពង់់ខ្ពស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅ ភូមិជីខលើ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/03/2023
  • លោក ខេង សំខាន់ អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ សហការជាមួយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះត្រួតពិនិត្យស្នើសូមចុះបញ្ជី និងចុចយកចំណុចនិយមកាកំណត់ទីតាំង (អាងទឹកជីត្រេះ)សម្រាប់ធ្វើការចុះបញ្ជីហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ជាទ្រព្យសម្បត្តិរដ្ឋ ស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/03/2023
  • លោក តុង យ៉ាវ អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមសិក្ខាសាលាប្រឹក្សាយោបល់ ស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុង និងក្រៅប្រទេស ក្រោមអធិបតីភាព លោកស្រី ម៉ៅ កល្យាណ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/03/2023
  • លោក សាង ស៊ី​ណេត អភិបាល​រងស្រុក​បូទុមសាគរ ដឹកនាំ​មន្ត្រី​សាលាស្រុក សហការជាមួយ​សហការជាមួយអាជ្ញាធរភូមិ​អណ្អូងទឹក  និងអាជ្ញា​ធរឃុំអណ្ដូងទឹក ចុះពិនិត្យទីតាំងស្នើសុំចាក់បំពេញអាចម៍របស់ឈ្មោះ ឌិត អាន ស្ថិត​នៅភូមិ​អណ្អូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/03/2023
  • លោក សាង ស៊ី​ណេត អភិបាល​រងស្រុក​បូទុមសាគរ ដឹកនាំ​មន្ត្រី​សាលាស្រុក សហការជាមួយ​សហការជាមួយអាជ្ញាធរ​ភូមិ​អណ្អូងទឹក អាជ្ញា​ធរឃុំអណ្ដូងទឹក ចុះពិនិត្យទីតាំងស្នើសុំធ្វើផែទេសចរណ៍លក្ខណ:គ្រួសារខ្នាតតូចរបស់លោក យុន ហួត ស្ថិត​នៅ​ដៃព្រែកអណ្ដូងទឹក ភូមិ​អណ្អូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/03/2023
  • លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំពិភាក្សា ជាមួយក្រុមការងារស្រុក មានការិយាល័យភូមិបាល និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ពាក់ព័ន្ធនឹងការចុះត្រួតពិនិត្យស្នើសុំចុះបញ្ជីហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ (អាងទឹក បឹង)ជាទ្រព្យសម្បត្តិរដ្ឋ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/03/2023
  • លោក ខេង សំខាន់ អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក ការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ នឹង ភូមិបាលស្រុក អាជ្ញាធរភូមិឃុំ សហការជាមួយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះត្រួតពិនិត្យស្នើសុំចុះបញ្ជី និងចុចយកចំណុចនិយមកាកំណត់ទីតាំង (អាងទឹកធ្នង់)សម្រាប់ធ្វើការចុះបញ្ជីហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ជាទ្រព្យសម្បត្តិរដ្ឋ ស្ថិតនៅក្នុងភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/03/2023
  • លោក តុង យ៉ាវ អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក មន្ត្រីសុខាភិបាលស្រុក សហការជាមួយអាជ្ញាធរឃុំថ្មស បានចុះត្រួតពិនិត្យទីតាំងស្នើសូមបើកថ្មី និងបន្តសុពលភាព អាជ្ញាប័ណ្ណ វិស័យសុខាភិបាល របស់លោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យ ចំនួន ៨ទីតាំង ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/03/2023
  • លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិ ឃុំ សហការជាមួយ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះត្រួតពិនិត្យស្នើសុំចុះបញ្ជី និងចុចយកចំណុចនិយមកាកំណត់ទីតាំង បឹងត្រពាំងរមាស (ហៅថាបឹងមាស)សម្រាប់ធ្វើការចុះបញ្ជីហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ស្ថិតនៅក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/03/2023