កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញាធរភូមិ ឃុំ ដឹកនាំដោយលោក ខេង សំខាន់អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានចុះផ្អាកសំណង់រឹងមាំ ដែលបានសាងសង់ប៉ះពាល់ចំណីព្រែកអណ្តូងទឹក ម្តងរួចមកហើយ មានទីតាំងស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
លុះនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ដោយក្រុមការងារបានសង្កេតឃើញថា ម្ចាស់សំណង់មិនបានអនុវត្តគោរពតាមកិច្ចសន្យានោះទេ ដូចនេះរដ្ឋបាលស្រុកបានចាត់ក្រុមការងារ ចុះធ្វើការផ្អាកម្តងទៀតជាលើកទី ០២ ។
ក្រុមការងារបានណែនាំដល់ម្ចាស់សំណង់ ប្រសិនបើម្ចាស់សំណង់នៅតែបន្តសាងសង់ដោយមិនគោរពតាមកិច្ចសន្យា និងការណែនាំរបស់អាជ្ញាធរ នោះក្រុមការងារនិងរៀបចំរបាយការណ៍ បញ្ជូនទៅរដ្ឋបាលខេត្តដើម្បីសុំគោលការណ៍ អនុវត្តនិតិវិធីទៅតាមច្បាប់។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃសៅរ៍ ៥ រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣
March 11, 2023




