រដ្ឋបាលស្រុកបូទុមសាគរ


  • លោកស្រី សាត សុវណ្ណារ៉េត ប្រធានការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គម លោក ឈុន ចាន់ណា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោក នាងពិសិដ្ឋ អនុប្រធានកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោកស្រី សេង ស្រីនាង សមាជិក គ.ក.ស.ក បានចូលរួម សិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងប្រចាំឆ្នាំ គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    05/04/2023
  • លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំ ទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ លោក ជាជឿន មេភូមិ តានូន លោកស្រី កែវ ម៉ារីណែត បុគ្គលិក មណ្ឌលសុខភាព តានូន បានសហការជាមួយ លោកស្រី នូ សេងគា ប្រធាន គ ក ស ក ស្រុក លោកស្រី សាត សុវណ្ណរ៉េត ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានចូលរួម វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋទាក់ទងនឹងការលើកកម្ពស់សុខភាពអនាម័យ អាហាររូបត្ថម្ភ និងការចិញ្ចឹមកូនបែបវិជ្ជមាន ក្រោមអធិបតីភាពលោកជំទាវ ចេង វន្នី ប្រធាន គ ក ស ក ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    05/04/2023
  • លោក ខេង គង់ អភិបាលរងស្រុក និងជាប្រធានគណ:កម្មការវាយតម្លៃគុណផលការងារមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំពិភាក្សា និងវាយតម្លៃគុណផលការងាររបស់មន្រ្តីរាជការ ដែលត្រូវបានដំឡើងថ្នាក់ និងឋានន្តរស័ក្តិ សម្រាប់ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកនាយក លោកនាយករង លោកស្រីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក លោកស្រីប្រធាន ការិយាល័យពាក់ព័ន្ធ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/04/2023
  • រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំបើកកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដើម្បីត្រៀមក្នុងពិធីតាំងពិព័ណទៅទីរួមខេត្តកោះកុង សម្រាប់ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ – មហា​សង្រ្កាន្ត នៅខេត្តកោះកុង ក្រោមអធិបតីភាព លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/04/2023
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានចូលរួមវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពីនិតិវិធី នៃចលនាប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាពឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តាមរៈប្រព័ន្ធអនឡាញ (Zoom Meeting) នៅសាលាឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/04/2023
  • លោក ម៉េស ឈុន ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា និងអនុប្រធាន មន្រ្តីការិយាល័យ អប់រំស្រុកបានចូលរួមធ្វើជាគណៈកម្មការប្រឡងសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ផ្នែកអក្សរសាស្ត្រ គណិតវិទ្យា រូបវិទ្យា សិស្សានុសិស្សបានចូលរួមប្រឡងមកពីសាលាវិទ្យាល័យបូទុមសាគរមានចំនួន០៦នាក់ស្រី០១នាក់ វិទ្យាល័យថ្មសចំនួន០៦នាក់ស្រី០១នាក់ វិទ្យាល័យហ៊ុនសែនចម្ការលើចំនួន០៦នាក់ស្រី០៤នាក់ អនុវិទ្យាល័យពន្លឺវិជ្ជាចំនួន០២នាក់ស្រី០១នាក់ និងអនុវិទ្យាល័យហ៊ុនសែនតានូនចំនួន០៣នាក់ស្រី០២នាក់ នៅមណ្ឌលប្រឡងវិទ្យាល័យបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/04/2023
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/04/2023
  • លោកស្រី ផៃ ទួន ក្រុមប្រឹក្សាឃុំទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ បានសហការជាមួយមេភូមិព្រែកខ្យង ចុះសួរសុខទុក្ខស្រ្ដីក្រីក្រដែលទើបសម្រាលកូនរួចនៅភូមិព្រែកខ្យង ឃុំតានូន នឹងបាននាំយកសម្ភារៈប្រើប្រាស់មួយចំនួនសម្រាប់ទារក។ និងបន្ដសហការជាមួយមេភូមិតានូន ចុះសួរសុខទុក្ខគ្រួសារក្រីក្រ ឈ្មោះ ជុំ ខេន នៅភូមិតានូន ឃុំតានូន ដោយមានជម្ងឺប្រចាំកាយកំពុងខ្វះខាត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/04/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចូលរួមពិធីក្រុងពាលីសុំសេចក្ដីសុខ សេចក្ដីចម្រើន ដើម្បីរៀបចំសង្ក្រាន្តកោះកុង អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងឧត្ដមស្វាមី

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/04/2023
  • សេចក្តីណែនាំរបស់រដ្ឋបាលស្រុកបូទុមសាគរ លេខ០២២/២៣ ស.ជ.ណ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ស្ដីពីការចូលរួមសហការបញ្ឈប់ការកាប់ទន្ទ្រាន ឈូសឆាយ និងរុះរើដោយខ្លួនឯង ខ្ទមអាណាធិបតេយ្យ ដែលលោក លោកស្រីបានធ្វើនៅលើទីតាំងដីឡូតិ៍ សម្រាប់បែងចែកជូនប្រជាពលរដ្ឋស្ថិតនៅភូមិប្រលាន និងភូមិតាំងកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/03/2023
  • លោក ពេជ្យ សិលា អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំជាបងប្អូនប្រជាពលរដ្ឋដែលបានចូលកាប់ទន្ទ្រាន ឈូសឆាយ និងសាងសង់ខ្ទមអាណាធិបតេយ្យនៅលើទីតាំងដីឡូតិ៍ សម្រាប់បែងចែកជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/03/2023
  • លោក ខេង សំខាន់ អភិបាលរងស្រុក បានចូលរួមកិច្ចប្រជុំ នៅទីស្នាក់ការបរិស្ថានថ្មបីដុំ ដើម្បីពិភាក្សាពីការរៀបចំចុះកំណត់ព្រំប្រទល់ បោះតម្រុយបង្គោល និងចុះបញ្ជីដីរដ្ឋលើផ្ទៃដីទំហំ ៩៩៦៨ ហិកតា សិ្ថតនៅឧទ្យាជាតិបូទុមសាគរ ក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/03/2023