រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សា ឃុំតានូន ទទួលបន្ទុក កិច្ចការនារី និងកុមារឃុំ និងលោក គារ គែ មេភូមិ បាក់រនាស់ បានសហការជាមួយសមាជិក ស ស យ ក ឃុំតានូន បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រម្នាក់ ឈ្មោះ រិន ណាន ដែលមានជំងឺ ប្រចាំកាយកំពុងខ្វះខាត ស្ថិតនៅ ភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/03/2023
  • លោកស្រី ង៉ែ ដា ជំទប់ទី១ ឃុំកណ្តោលបានផ្តល់កាតវីងជូនស្ត្រីមានផ្ទៃពោះឈ្មោះ លិ ម៉ាស អាយុ២៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅ ភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីយកទៅប្រើប្រាស់តាមការណែនាំរបស់មណ្ឌលសុខភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/03/2023
  • លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាលស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការរៀបចំការពារសន្តិសុខសណ្ដាប់ធ្នាប់ នៃគណៈកម្មការរៀបចំសង្ក្រាន្ដកោះកុង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៦ គ.ស.២០២៣ ក្រោមអធិបតីភាព ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/03/2023
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/03/2023
  • លោក តុង យ៉ាវ អភិបាលរងស្រុក តំណាង លោកក្រូច បូរីសីហា អភិបាលស្រុក បានចូលរួមកិច្ចប្រជុំ ស្តីពី ការលុបបំបាត់ជម្ងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/03/2023
  • លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាលើសំណើសុំចុះបញ្ជី និងធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៃដីរបស់អធិការដ្ឋាននគរបាល និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងភូមិសាស្ត្រខេត្តកោះកុង ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង សាលប្រជុំអាគារ (ខ) សាលាខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/03/2023
  • លោកស្រី ង៉ែ ដា ជំទប់ទី១ឃុំកណ្តោល បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីឧបករណ៍មិនបង្កទំនាស់ ក្រោមការដឹកនាំលោក ខៀវ វទ្ធួន ប្រធានអង្កការ (w-saved) និងអង្កការ អេដ អេ អាក ស្យុង គោលការណ៍ជាមូលដ្ឋានស្តីពី ឧបករណ៍មិនបង្កទំនាស់ (Do No Harm) និងការ យកចិត្តទុកដាក់នឹងទំនាស់ (Conflict Sensitivity) មានលទ្ធភាពកាត់បន្ថយនូវផលជះអវិជ្ជមានឱ្យនៅតិចបំផុត និងបង្កើនផលជះវិជ្ជមានជាអតិបរមា ក្នុងការអនុវត្តសកម្មភាពការងាររបស់ពួកគេ .ធ្វើការឆ្លុះបញ្ចាំង និងពិចារណាបញ្ជ្រាបគោលការណ៍ Do No Harm នៅក្នុងបរិបទការងាររបស់ខ្លួន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/03/2023
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្ដីទី បានចូលរួមវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/03/2023
  • ដោយមានការចាត់តាំងពី លោកក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ លោក ពេជ្រ សិលា អភិបាលរងស្រុក ដឹកនាំក្រុមការងារស្រុក សហការជាមួយ អាជ្ញាធរភូមិ ឃុំ ចុះសម្ភាសន៍បុគ្គលិកបម្រើការងារក្រៅប្រព័ន្ធ ផ្នែកសេវាទេសចរណ៍ មនុស្សពេញវ័យនិងម៉ាស្សា នៅ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/03/2023
  • នៅថ្ងៃទី២៨ ២៩-ខែមីនា ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានចុះគោលដៅប្រចាំការ ត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបូទុមសាគរ នៅចំណុចគល់ស្ពានព្រែកជីក ភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដឹកនាំដោយ លោក សាង ស៊ីណេត អភិបាលរងស្រុក និងអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/03/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំការិយាល័យពាក់ព័ន្ច ចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តកោះកុង ស្តីពីវឌ្ឍនភាពនៃការចុះ បញ្ជីដីរដ្ឋ ការគ្រប់គ្រងដីរដ្ឋ និងការអនុវត្តកិច្ចការនានាពាក់ព័ន្ធនឹងដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកោះកុង ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/03/2023
  • លោក គឹម ជឿង ជំទប់ទី១ បានចូលរួមលែងលៀសសមុទ្រ(គ្រំបាយទា) ចំនួន ៧,០០០ គីឡូក្រាម នៅក្នុងដែនសហគមន៍នេសាទថ្មស ដែលអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រឃាត់ចាប់បាន នៅក្នុងឆកកំពង់សោម ដែលជាធនធានជលផលដែលបានមកពីការនេសាទដោយប្រើឧបករណ៍នេសាទបង្កើតថ្មី និងជាឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/03/2023