លោក ពេជ្យ សិលា អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំជាបងប្អូនប្រជាពលរដ្ឋដែលបានចូលកាប់ទន្ទ្រាន ឈូសឆាយ និងសាងសង់ខ្ទមអាណាធិបតេយ្យនៅលើទីតាំងដីឡូតិ៍ សម្រាប់បែងចែកជូនប្រជាពលរដ្ឋស្ថិតនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។
លោកអភិបាលរងបានបញ្ជាក់ថា រដ្ឋបាលស្រុកបូទូមសាគរ សូមកំណត់កាលបរិច្ឆេទសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋ ចាកចេញ និងរុះរើដោយខ្លួនឯង ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ជាកំហិត។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ១០ កើត ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣
ខែមីនា 31, 2023
វេលាម៉ោង០២:៣០នាទីរសៀល








