រដ្ឋបាលស្រុកបូទុមសាគរ


  • នៅវេលាម៉ោង ៩:៣០នាទីព្រឹក លោក អិក កួន មេឃុំថ្មស និងជាប្រធានក្រុមកាកបាទក្រហមឃុំថ្មស បានដឹកនាំក្រុមការងារកាកបាទក្រហមឃុំ គ.ក.ន.ក ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិថ្មស បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ០១គ្រួសារ ឈ្មោះ ឈឹម កាយ ភេទស្រី អាយុ ៦៧ឆ្នាំ រស់នៅភូមិ ថ្មស ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង ត្រូវបានខ្យល់បក់រលំដើមដូងបាក់សង្កត់លើផ្ទះនៅវេលាម៉ោង ៥:០០នាទីព្រឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/06/2023
  • លោក ឈុន ចាន់ណា ប្រធានការិយាល័យ និងលោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានចូលរួមជាមួយលោក គុំ សំនិត មន្ត្រីគម្រោងស្ទៀរ ចុះប្រជុំក្រុមកសិករស្តីពី «ទុនធានារ៉ាប់រង ការសន្សំ និងការបង្កើតលក្ខន្តិក:ប្រាក់កម្ចីសម្រាប់ក្រុម» នៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/06/2023
  • លោក ម៉េស ឈុន ប្រធានការិយាល័យ អប់រំ យុវជន និងកីឡាស្រុក បានចុះត្រួតពិនិត្យការរៀបចំប្រឡងឆមាសទី១នៅអនុវិទ្យាល័យពន្លឺវិជ្ជាសិស្សសរុបចំនួន ៨១នាក់ស្រីចំនួន ៣៩នាក់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/06/2023
  • លោកស្រី ម៉ៅ វុទ្ធី  អនុភូមិស្រែត្រាវ និង ក្រុមទ្រទ្រង់សុខភាពភូមិ បានសហការជាមួយ អង្គការផ្នែកជម្ងឺរបេង(អង្គការ ខាណា) និងបុគ្គលិកមណ្ឌលសុខភាពថ្មស បានចុះមូលដ្ឋាន សួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិ ស្រែត្រាវ ឃុំថ្មស  ដែលមានជម្ងឺរបេង  និងបានផ្ដល់ថ្នាំព្យាបាលបង្ការជម្ងឺរបេងចំនួន ១១នាក់ ព្រមទាំងបានធ្វើកាអប់រំដល់ ពួកគាត់ដើម្បីចេះការពារមេរោគនេះ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/06/2023
  • លោក សាង ស៊ីណេត អភិបាលរងស្រុក ដឹកនាំមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានបានចូលរួមកិច្ចប្រជុំស្តីពី «ការពង្រីកការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងយន្តការគ្រប់គ្រង និងវិភាជថវិការដល់រដ្ឋបាលក្រុង-ស្រុក» ក្រោមអធីបតីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/06/2023
  • លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរ ភូមិ-ឃុំ ចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋាន ចំនួន ០៣ ទីតាំង ស្ថិត ក្នុងមូលដ្ឋាន ឃុំកណ្តោល និងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/06/2023
  • ដោយមានការយកចិត្តទុកដាក់ពី លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោក ពេជ្រ សិលា ,លោក តុង យ៉ាវ អភិបាលរងស្រុក និងលោក ហាក់ បូរ៉ា ប្រធានការិយាល័យ ដនសភ ស្រុក បានចុះសួរសុខទុក្ខ និងប្រគេនទេយ្យទានដល់ព្រះសង្ឃវត្តគិរីមាលីជលសាធម្មទស្សនា ហៅវត្តភ្នំត្រង៉ោល ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/06/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងកម្មវិធីសម្ភោធអគារ សម្រាកមុន និងក្រោយសម្រាល បន្ទប់ទឹក និងសមិទ្ធផលនានា នៅមណ្ឌលសុខភាពថ្មស ស្ថិតនៅភូមិថ្មស ឃុំថ្ម ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/06/2023
  • លោក ម៉េស ឈុន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចុះពិនិត្យមើលការរៀបចំប្រឡងឆមាសទី១ នៅវិទ្យាល័យបូទុមសាគរ ថ្នាក់ទី៧ ទី៨ និងទី១០ ដែលមានសិស្សសរុប៣០០នាក់ស្រី១៤៨នាក់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/06/2023
  • លោក ក្រូច បូរីសីហាអភិបាលស្រុក បានចូលរួមក្នុងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្រ្តីរាជការ នៃខេត្តកោះកុង ចំនួន៣មន្ទីរ ក្រោមអធិបតីភាព ឯកឧត្ដម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/06/2023
  • លោក សាង ស៊ីណេត អភិបាលរងស្រុក បានចូលរួមប្រជុំប្រកាសសមាសភាពលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/06/2023
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្តីទី និងជាអនុប្រធានក្រុមការងារអាហាររូបត្ថម្ភថ្នាក់ស្រុកបូទុមសាគរ និងក្រុមការងារ បានផ្ដល់កិច្ចសហការដល់ក្រុមការងាររបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីប្រមូលទិន្នន័យសម្រាប់ការសិក្សាស្រាវជ្រាវផ្ទៀងផ្ទាត់លើរបាយការណ៍ស្ថានភាព និងសមិទ្ធផល(គម្រោងអាហាររូបត្ថម្ភនៅកម្ពុជា) ស្ថិតនៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/06/2023