តាមការចាត់តាំងរដ្ឋបាលស្រុកបូទុមសាគរ លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុកសហការជាមួយអាជ្ញាធរ ភូមិ-ឃុំ ចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋាន ចំនួន ០៣ ទីតាំង ស្ថិត ក្នុងមូលដ្ឋាន ឃុំកណ្តោល និងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដូចខាងក្រោម :
-ទីតាំងទី០១ ឈ្មោះ ឡឹង ហៃ ស្នើសុំសាងសង់លំនៅដ្ឋាន ស្ថិតនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង
-ទីតាំងទី០២ ឈ្មោះ ហេង ហាក់ ស្នើសុំសាងសង់លំនៅដ្ឋាន ស្ថិតនៅភូមិព្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។
-ទីតាំងទី០៣ ឈ្មោះ គ្រី សោភ័ណ ស្នើសុំសាងសង់លំនៅដ្ឋាន ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរខេត្តកោះកុង ។
ក្រុមការងារបានណែនាំដល់ម្ចាស់សំណង់ ឱ្យគោរពនិងអនុវត្តតាមការណែនាំរបស់ក្រុមការងារ និង និតិវិធីដែលច្បាប់សំណង់បានកំណត់ ជាធរមាន ។
ម្ចាស់សំណង់បានយល់ព្រម និងអនុវត្តតាមការណែនាំរបស់ក្រុមការងារ និង និតិវិធីដែលច្បាប់សំណង់បានកំណត់ ដោយមិនការជំទាស់អ្វីឡើយ ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ៤ រោច ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣
June 7, 2023
វេលាម៉ោង ០២:៣០ នាទីរសៀល










