រដ្ឋបាលស្រុកបូទុមសាគរ


  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/06/2023
  • លោក តុង យ៉ាវ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយលោកជំទាវ សាំង សូរធូកា អភិបាល និងជានាយិកាក្រុមហ៊ុន CLY APARTMENT Co.,ltd. ជាសប្បុរសជនអញ្ជើញមកពីរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងផ្តល់ជូននូវសម្ភារបរិក្ខាពេទ្យ និងសម្ភារការិយាល័យដល់ប៉ុស្តិ៍សុខភាពកណ្តោល សម្រាប់ក្នុងការប្រើប្រាស់ និងផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/06/2023
  • លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ តំណាង លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការឈូសឆាយកំណត់ព្រំ និងបន្តចុះពិនិត្យទីតាំងបង្គោលព្រំដីជាក់ស្តែងរបស់ក្រុមហ៊ុន រ៉ាប់ប៊ើរ ផ្លេនថេសិន ខូអិលធីឌី លើផ្ទៃដីទំហំ ៦.២៣៤ហិកតា ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/06/2023
  • រដ្ឋបាលស្រុកបូទុមសាគរចាត់តាំងលោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានចូលរួមជាមួយលោក គុំ សំនិត មន្ត្រីគម្រោងស្ទៀរ ចុះប្រជុំក្រុមកសិករស្តីពី «ទុនធានារ៉ាប់រង ការសន្សំ និងការបង្កើតលក្ខខន្តិក:ប្រាក់កម្ចីសម្រាប់ក្រុម» នៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/06/2023
  • លោក ក្រូច បូរីសីហា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបទុមសាគរ បានចាត់លោក សាង ស៊ីណេត អភិបាលរងស្រុក ជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងជាប្រធានក្រុមទី៤ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះពង្រឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព នៅចំណុចស្ពានព្រែកជីក ស្ថិតនៅភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/06/2023
  • លោក ក្រូច បូរីសីហា អភិបាលស្រុក បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០២៣ របស់គណ:បញ្ជាការឯកភាពខេត្តកោះកុង ក្រោមអធិបតីភាព លោក ជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្ត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/06/2023
  • លោកស្រី គ្រី សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន គតិយុត្តិមួយចំនួន ពាក់ព័ន្ធនឹងការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជូនរដ្ឋបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/06/2023
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស (គ.ស.ប) ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្ត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/06/2023
  • លោក ចាន់ ធឿន ក្រុមប្រឹក្សាឃុំថ្មស រួមនិងក្រុម ស.ស.យ.ក ឃុំថ្មស បានចូលរួមរំលែកទុក្ខ និងបាននាំយកថវិកាមួយចំនួន ជូនដល់សាមីនៃគ្រួសារសព លោកពូ ទូច សែ និងបានបន្តចុះសួរសុខទុក និងនាំយកគ្រឿងបរិភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ជូនដល់គ្រួសារងាយរងគ្រោះមួយគ្រួសារទៀត ឈ្មោះ ហ៊ុន សុភាព និងប្រពន្ធឈ្មោះ ចាន់ ដើង រស់នៅចំណុចភូមិដូង នៃភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/06/2023
  • លោក ស៊ីម សុឃិន មេភូមិចម្លងគោ និងក្រុមការងារភូមិ ព្រមទាំមលោកគ្រូចៅអធិការវត្ដចម្លងគោ បាននាំយកគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ៥០kg មី២កេះ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ប៊ីចេង១kg ស្ករស ២kg និងថវិកា ២៣០,០០០រៀល ជូនគ្រួសារងាយរងគ្រោះ លោកស្រី តេង នឿន ដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/06/2023
  • លោកស្រី ង៉ែ ដា ជាជំទប់ទី១ តំណាងឱ្យលោក ហ៊ុយ សំណាង មេឃុំកណ្តោល លោក ឡឹង កៅ មេភូមិកណ្តោល និងសមាជិកភូមិ បានចុះពិនិត្យទុយោប្រព័ន្ធទឹកស្អាតសម្រាប់តចូលតាមផ្ទះប្រជាពលរដ្ឋចំនួន០២ភូមិ គឺភូមិ កណ្តោល និងភូមិតាំកន់ដែលត្រូវបានក្រុមហ៊ុនឈូសឆាយធ្វើផ្លូវជាតិលេខ៤៨ ធ្វើឱ្យខូចខាតទុយោទឹកអស់ចំនួន៧០០ម៉ែត្រ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/06/2023
  • នៅវេលាម៉ោង ៨:៣០នាទីព្រឹក រដ្ឋបាលឃុំថ្មស បានបើកកិច្ចប្រជុំធ្វើការសម្របសម្រួល ដោះស្រាយទំនាស់ ដីធ្លី ក្រោម ការសម្របសម្រួលពីលោក គឹម ជឿង ជំទប់ទី១ ដែលពាក់ព័ន្ធនឹងដីកេរ្តិ៍ដូនតាតាំងពីឆ្នាំ ១៩៨១ របស់ ប្រជាពលរដ្ឋ ២គ្រួសារ ស្ថិតនៅក្នុងភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/06/2023