រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ហ៊ុយ សំណាង មេឃុំកណ្តោល បានផ្តល់កាតវីងជូនដល់ស្រ្តីមានផ្ទៃពោះចំនួន០១នាក់ ឈ្មោះ ប៉ុស សារិ អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាស្ត្រីស្ថិតក្នុងគ្រួសារក្រីក្រ (មានប័ណ្ណសមធម៌) ដើម្បីយកទៅប្រើប្រាស់តាមការណែនាំរបស់មណ្ឌលសុខភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/06/2023
  • លោក ចាន់ ធឿន សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ ព្រមទាំងប្រជាការពារភូមិ បានចុះសួរសុខទុកនិងរំលែកទុក្ខគ្រួសារនៃសពនិងបានប្រគល់សំបុត្រមរណភាពជូនដល់គ្រួសារនៃសព ស្ថិតនៅចំណុចភូមិដូង នៃភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/06/2023
  • លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាងលោកអភិបាលស្រុកបានដឹកនាំមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីត្រៀមរៀបចំតាំងពិព័រណ៌ទេសចរណ៍ ផ្លែឈើ និងផលិតភូមិ១ ផលិតផល១ ក្នុងខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/06/2023
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុកបូទុមសាគរ និងជាអនុប្រធានក្រុមការងារអាហាររូបត្ថម្ភថ្នាក់ស្រុក រួមទាំងក្រុមការងារ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការហ្វឹកហ្វឺនសម្រាប់មូលនិធិគាំទ្រការផ្ដល់សេវាឃុំសង្កាត់ ជូនដល់រដ្ឋបាលក្រុងស្រុកទាំង៧ នៃខេត្តកោះកុង ស្ថិតនៅសាលាខេត្តពោធិ៍សាត់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/06/2023
  • លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក ចូលរួមកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុន យូញៀន ដែលមិនទាន់ទទួលយកការដោះស្រាយគោលនយោបាយ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន រ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/06/2023
  • លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាងលោកអភិបាលស្រុកបានដឹកនាំមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន មន្ត្រីការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម មន្រ្តីការិយាល័យអប់រំយុវជន និងកីឡាចូលរួមជាមន្ត្រីនៃមន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋានក្នុងឃុំតានូន ចុះវាយតម្លៃគុណវុឌ្ឍិមេត្រីភាពបរិស្ថានក្នុងឃុំតានូន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/06/2023
  • លោក ក្រូច បូរីសីហា អភិបាលស្រុក នឹងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានចាត់លោក ពេជ្រ សិលា អភិបាលរងស្រុក ជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឹងជាប្រធានក្រុមទី៣ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះពង្រឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព នៅចំណុចស្ពានព្រែកជីក ស្ថិតនៅភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/06/2023
  • លោក ឈុន ចាន់ណា ប្រធាន​ការិយាល័យ​កសិកម្ម ធនធាន​ធម្មជាតិ បរិស្ថាន និង​លោក សុក ហុង មន្ត្រី​កិច្ចសន្យាការិយាល័យ​កសិកម្ម ធនធាន​ធម្មជាតិ បរិស្ថាន បានចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​គម្រោង​ស្ទៀរ និង​ការអនុវត្ត​គម្រោង​តាមស្រុកគោលដៅ ស្ថិត​នៅ​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/06/2023
  • លោក តុង យាវ អភិបាលស្តីទីស្រុកបូទុមសាគរ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលស្តីពី “ប្រព័ន្ធបញ្ចូនអ្នកជំងឺដើម្បីទទួលបានសុខភាព និងសុខមាលភាពពីការគាំទ្រសង្គម”ឧបករណ៍គាំទ្រសុខភាពផ្លូវចិត្តមនុស្សចាស់) នៅសាលប្រជុំសាលាស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/06/2023
  • លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាងលោកអភិបាលស្រុកបានដឹកនាំមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន មន្ត្រីការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម មន្រ្តីការិយាល័យអប់រំយុវជន និងកីឡាចូលរួមជាមន្ត្រីនៃមន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋានក្នុងឃុំថ្មស ចុះវាយតម្លៃគុណវុឌ្ឍិមេត្រីភាពបរិស្ថានក្នុងឃុំថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/06/2023
  • លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ លោកស្រីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងលោកប្រធាន អនុប្រធានការិ.អប់រំ យុវជន និងកីឡា បានចូលរួមកម្មវិធីស្តីពីការចុះពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យ សម្បត្តិរដ្ឋ ( តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/06/2023
  • លោក ក្រូច បូរីសីហា អភិបាលស្រុក នឹងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានចាត់លោក តុង យាវ អភិបាលរងស្រុក ជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឹងជាប្រធានក្រុមទី២ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះពង្រឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព នៅចំណុចស្ពានព្រែកជីក ស្ថិតនៅភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/06/2023