រដ្ឋបាលស្រុកបូទុមសាគរ


  • លោក តុង យ៉ាវ អភិបាលរងស្រុក តំណាងលោកអភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីទទួលបន្ទុកការងារពិការភាព ចូលរួមវគ្គបណ្តុះបណ្តាលរំលឹក ស្តីពី ការកំណត់អត្តសញ្ញាណកម្មជនមានពិការភាពតាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន ហើយវគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង ក្រោម អធិបតីភាព លោក គង់ សំរិទ្ធ ប្រធានមន្ទីរ ស.អ.យ នៅសាលមហោស្រពខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    26/09/2023
  • លោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការនិងគាំទ្រឃុំសង្កាត់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ឧទ្ទេសដោយ លោក អឹម ឌីម (គ្រូបង្ហាត់ ល.ខ.ប)ស្ថិតនៅសាលាបឋមសិក្សាអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    26/09/2023
  • រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារស្រុកបូទុមសាគរ ក្រោមអធិតីភាព លោកស្រី នូ សេងគា ជាប្រធាន គ ក ស ក និងប្រធានអង្គប្រជុំ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    26/09/2023
  • លោក ហ៊ុយ សំណាង មេឃុំកណ្តោល បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យទីតាំងស្រះសហគមន៍ និងប្រមូលទិន្នន័យស្ដីពីបរិស្ថាន និងសង្គម

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    26/09/2023
  • លោក ពេជ្រ សិលា អភិបាលរងស្រុកបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា បានបើកកិច្ចប្រជុំសម្របសម្រួល នៅសាលាស្រុកបូទុមសាគរសាលប្រជុំ”ខ” ស្តីពីបញ្ហាទំនាស់ដីធ្លី ស្ថិតនៅភូមិធ្នង់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងភាគីពាក់ព័ន្ធ។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    26/09/2023
  • លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុក និងលោកប្រធានមន្ទីរ  ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំសម្របសម្រួល នៅសាលាស្រុកបូទុមសាគរ សាលអគារ”ខ”  ស្តីពីបញ្ហាផ្គត់ផ្គង់ទឹកស្អាតពុំមានច្បាប់អនុញ្ញាត ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង 

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/09/2023
  • រដ្ឋបាលឃុំកណ្ដោល បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១៦ ឆ្នាំទី២ អាណត្តិទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ហ៊ុយ សំណាង ប្រធានក្រុមប្រឹក្សាឃុំ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/09/2023
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    25/09/2023
  • លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលរងស្រុក លោកស្រី នូ សេងគា សមជិកក្រុមប្រឹក្សា និងលោកស្រី សាត សុវណ្ណរ៉េត ប្រធានការីសង្គមកិច្ច និងសុខុមាលភាពសង្គមចូលរួមអមដំណើរលោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង និងក្រុមការងារស្រុក ចុះសួរសុខទុក្ខដល់ក្រុមគ្រួសារលោក ប៊ន វាសនា ដែលសត្វ ឱម៉ាក់ទិចកូនស្លាប់កាលពីថ្ងៃទី២២ខែ កញ្ញា ឆ្នាំ២០២៣

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    24/09/2023
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាង លោកអភិបាលស្រុក លោក ម៉េស ឈុន ប្រធានការិយាល័យអប់រំ យុវជននិងកីឡាស្រុក បានចូលរួមពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ 

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/09/2023
  • លោកស្រី ង៉ែ ដា ជំទប់ទី១ ឃុំកណ្តោល បានដឹកនាំក្រុមការងារបានចូលរួមអមដំណើរ លោកជំទាវ សាំង សូរធូកា ភរិយា ឯកឧត្តមឈឿន កុសលវីរៈប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្ដាល ចុះពិនិត្យរៀបចំទុយោទឹកដែលដាច់តាមបណ្ដោយ ភូមិតាំកន់ និងភូមិកណ្ដោល មកតឡើងវិញដើម្បីសំរួលទឹកជូនប្រជាពលរដ្ឋបានប្រើប្រាស់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/09/2023
  • លោក ក្រូច បូរីសីហា អភិបាល គណៈអភិបាលស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនិងករណីវិវាទដីធ្លីផ្សេងៗ ក្នុងខេត្តកោះកុង ទីតាំងនៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    21/09/2023