រដ្ឋបាលឃុំកណ្ដោល បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១៦ ឆ្នាំទី២ អាណត្តិទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ហ៊ុយ សំណាង ប្រធានក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពី លោកសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំស្មៀនឃុំ ប្រធានសហគមន៍ ជំនួយការឃុំ លោក លោកស្រីមេភូមិទាំង៥ នាយកសាលា ប៉ុស្តិ៍សុខភាព សរុប ២៧នាក់ ស្រី០៦នាក់
ក្រោមរបៀបវារះដូចខាងក្រោម ៖
១.ការបើកកិច្ចប្រជុំ និងមិតិស្វាគមន៍
២. ពិនិត្យកូរ៉ុមនិងសមាសភាពចូលរួមប្រជុំ
៣. ពិនិត្យពិភាក្សានិងអនុម័សេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ
៤. ពិនិត្យ ពិភាក្សាអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកមុន
៥.ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារដ្ឋបាលឃុំប្រចាំខែ។
៦. ទិសដៅ និងផែនការអនុវត្តការងារ
-ជម្រុញការចុះបញ្ជីអាត្រានុកូលដ្ឋាគ្រប់ប្រភេទ
-បន្តការផ្សព្វផ្សាយ និងជម្រុញឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូសជម្រុញ(ការពារជំងឺកូវីត១៩)
៧.រៀបចំផែនការសន្តិសុខសណ្ដាប់ធ្នាប់និងវេនតាមបណ្ដាភូមិអំពីពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៣
៨. បញ្ហាផ្សេងៗ
-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-ការអវត្តការងាររបស់ក្រុមប្រឹក្សាឃុំ
-ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គតាមមូលដ្ឋាន
-បញ្ហាប្រឈមតាមបណ្តាភូមិ
៩- មិតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទប្រជុំលើកក្រោយ
ប្រភព:រដ្ឋបាលឃុំកណ្តោល
———————————————
ថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣










