/ / /

លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុក និងលោកប្រធានមន្ទីរ  ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំសម្របសម្រួល នៅសាលាស្រុកបូទុមសាគរ សាលអគារ”ខ”  ស្តីពីបញ្ហាផ្គត់ផ្គង់ទឹកស្អាតពុំមានច្បាប់អនុញ្ញាត ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង 

លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុក និងលោកប្រធានមន្ទីរ  ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំសម្របសម្រួល នៅសាលាស្រុកបូទុមសាគរ សាលអគារ”ខ”  ស្តីពីបញ្ហាផ្គត់ផ្គង់ទឹកស្អាតពុំមានច្បាប់អនុញ្ញាត ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង  ដោយមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានជំនាញពាក់ព័ន្ធ នឹងទឹកស្អាតរបស់មន្ទីរ  អាជ្ញាធរ ភូមិ ឃុំ រួមជាមួយភាគីពាក់ព័ន្ធ។

ក្រោយពីធ្វើការសម្របសម្រួលគ្នារួចមកលោកប្រធានមន្ទីរបានផ្ដល់គោលការណ៍ចំនួន២ចំណុចគឺ÷

១. ភាគីលោក ភួង សុភាព ត្រូវទិញទឹកផ្ទាល់ពីលោកស្រី ហុង មុំ ក្នុងតម្លៃសមរម្យដោយឈរលើគោលការណ៍ចចារគ្នា។

២.លោក ភួង សុភាព អាចលក់បណ្ដាញទឹកឲ្យលោកស្រី ហុង មុំ ក្នុងតម្លៃសមរម្យ ដោយឈរលើគោលការណ៍ចចារគ្នា ។

  ដូចនេះលោកប្រធានអង្គប្រជុំបានទុកពេលមួយខែជូនដល់ភាគីទាំងពីរធ្វើការគិតពិចារណា ពិគ្រោះយោបល់គ្នា និងរៀបចំកិច្ចប្រជុំសម្របសម្រួលលើកទី២។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

=========================

​ថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣

វេលាម៉ោង ០៩:០០ នាទីព្រឹក

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    14/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់ក្រុមគ្រួសារ នៃសពលោក រដ្ឋ ស្រូល (អតីតយុទ្ធជន) ជាសមាជិក អ.ន.ក មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់គ្រួសារ នៃសពលោក ផៃ សែងថង(អតីតយុទ្ធជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង