រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ពេជ្រ សិលា អភិបាលស្តីទី ដឹកនាំកិច្ចប្រជុំការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុកមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យទាំង១៣ចំណុះរដ្ឋបាលស្រុក នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/10/2023
  • លោក ពេជ្រ សិលា អភិបាលស្ដីទី បានដឹកនាំមន្រ្តីសាលាស្រុក អាជ្ញាធរឃុំ មេភូមិ សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង បានចុះពិនិត្យ និងជួសជុលទីតាំងផ្លូវដែលរងការខូចខាតដោយសារទឹកភ្លៀងនារដូវវស្សា ដើម្បីសម្រួលក្នុងការធ្វើចរាចរណ៍ចេញចូលរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ភូមិ ឃុំខាងក្នុង និងប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរណ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/10/2023
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍

    , , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/10/2023
  • លោក លី ណាត អនុភូមិប្រៃ បានដឹកនាំក្រុមការងារភូមិ និងកម្លាំងប្រជាការពារភូមិ បើកកិច្ចប្រជុំសម្របសម្រួលបញ្ហាក្របីចំនួន៥ក្បាល របស់ឈ្មោះ ឡុង បិន ចូលស៉ីស្រូវរបស់ឈ្មោះ លី កែន អស់មួយចំនួន ស្ថិតក្នុងភូមិប្រៃ ឃុំអណ្តូងទឹក ស្រុបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    22/10/2023
  • លោកស្រី សាត សុវណ្ណារ៉េត ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម លោកសាញ់ ណារិទ្ធ មន្ត្រីអប់រំ ចូលរួម កិច្ចសម្ភាស ស្តីពីកិច្ច ការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន ស្ថិតក្នុង ភូមិ ប្រៃ ឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/10/2023
  • លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចូលរួមសម្របសម្រួលប្រជុំកសិករ ស្តីពីក្រុមសន្សំ និងចុះតាមដាន ពិនិត្យ និងជួយដោះស្រាយបញ្ហារបច្ចេកទេសដល់កសិករនៅភូមិកណ្តោល ឃុំកណ្តោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/10/2023
  • លោក ពេជ្រ សិលា អភិបាលស្ដីទី បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ស្តីពីបញ្ហាទំនាស់ព្រំដី ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/10/2023
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក តំណាងលោក អភិបាលស្រុកបូទុមសាគរ បានដឹកនាំ លោក លោកស្រី ប្រធានការិយាល័យពាក់ព័ន្ធ ចូលរួចកិច្ចប្រជុំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “អនុក្រឹត្យស្ដីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការ គ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូល មិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ” តាមរយះប្រព័ន្ធ Zoom Metting

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/10/2023
  • លោក វ៉ន វ៉ាត មេឃុំតានូន បានដឹកនាំ មេភូមិបាក់រនាស់ សហការជាមួយប៉ុស្ដិ៍នគរបាលឃុំ ចុះសួរសុខទុក្ខប្រជាការពារដែលមានជម្ងឺប្រចាំកាយ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ១០ម៉ឺនរៀល ជូនប្រជាការពារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/10/2023
  • សម្អាតអនាម័យបរិស្ថាននៅតាមផ្លូវសាធារណៈ និងទីប្រជុំជន ក្នុងភូមិ ដើម្បីជាសារផ្សព្វផ្សាយ ស្ដីពីនីតិវិធីនៃចលនាប្រឡងប្រណាំង “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ហើយក៏ជាសារមួយរួមចំណែកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/10/2023
  • ឯកឧត្តម ឈេង ឆិ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានជួបពិភាក្សាការងារមួយចំនួនជាមួយ លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ពេជ្រ សិលា អភិបាលស្តីទី សមាជិកក្រុមប្រឹក្សាស្រុក នាយករដ្ឋបាលស្រុក ដើម្បីត្រៀមរៀបចំវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត នាពេលខាងមុខ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/10/2023
  • លោក តុង យ៉ាវ អភិបាលរងស្រុក តំណាង លោកអភិបាលស្រុក បានចូលរួមកិច្ចប្រជុំពិភាក្សាការងារដើម្បីត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    19/10/2023