លោក ពេជ្រ សិលា អភិបាលស្ដីទី បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ស្តីពីបញ្ហាទំនាស់ព្រំដី ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងភាគីពាក់ព័ន្ធ។ ក្រោយពីធ្វើការសម្របសម្រួលគ្នារួចមក ភាគីទាំងពីរបានស្នើសុំពិភាក្សា ពិគ្រោះយោបល់គ្នាពីបញ្ហាព្រំដីម្ដងទៀត ។ ដូចនេះលោកប្រធានអង្គប្រជុំនឹងរៀបចំកិច្ចប្រជុំលើកទី២ម្ដងទៀត។នៅសាលប្រជុំ(ខ) សាលាស្រុកបូទុមសាគរ
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃសុក្រ ៦ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣
វេលាម៉ោង ០៨:៣០ នាទីព្រឹក







