លោកស្រី អ៉ិន ធាវី សមាជិកក្រុមប្រឹក្សាឃុំ រួមនិងអាជ្ញាធរភូមិចំការលើ លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សា និងវិទ្យាល័យហ៊ុនសែនចំការលើ ប្រជាការពារ ភូមិថ្មស ស.ស.យ.ក ព្រមទាំង ប្អូនៗសិស្សានុសិស្ស ដែលបាន អញ្ជើញចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមផ្លូវសាធារណៈ និងទីប្រជុំជន ក្នុងភូមិ ដើម្បីជាសារផ្សព្វផ្សាយ ស្ដីពីនីតិវិធីនៃចលនាប្រឡងប្រណាំង "ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព" ហើយក៏ជាសារមួយរួមចំណែកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជ្រាបនិងចូលរួមការងារអនុវត្តទាំងអស់គ្នា។
ប្រភព: @រដ្ឋបាលឃុំថ្មស
---------------------------
ថ្ងៃព្រហស្បតិ៍ ៥កើត ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០២៣