រដ្ឋបាលស្រុកបូទុមសាគរ


  • លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលស្តីទី បានដឹកនាំមន្រ្តីនៃរដ្ឋបាលសាលាស្រុក ចុះពិនិត្យ និងណែនាំដល់បងប្អូនអាជីវករលក់ដូរនៅតាមដងផ្លូវ ត្រង់ចំណុចរង្វង់មូលវិថីព្រឹទ្ធាចារ្យ សាយ ភូថង ឲ្យចូលរួមសហការ រៀបចំតូបលក់ដូរ និងជួយរក្សាបែបបទសណ្តាប់ធ្នាប់សាធារណ: និងជួយសម្អាតបរិស្ថាននៅកន្លែងលក់ដូរ ក៏ដូចជាទីតាំងរង្វង់មូលឲ្យបានស្អាត ដើម្បីរក្សាសោភ័ណ្ឌភាពតាមដងផ្លូវជាតិ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/12/2023
  • លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុក និងជាប្រធានគណ:កម្មាធិការលទ្ធកម្មស្រុកបូទុមសាគ បានដឹកនាំ ក្រុមការងារលទ្ធកម្មស្រុក និងអាជ្ញាធរភូមិឃុំនៃរដ្ឋបាលឃុំអណ្តូងទឹក ចុះពិនិត្យមើលដំណើរការសាងសង់ផ្លូវបេតុងអាមេ ១ខ្សែដែលមានវែង៦២០ម តភ្ជាប់ពីផ្លូវបេតុងអាមេដែលមានស្រាប់ចំណុចភូមិដូង ឆ្ពោះទៅភូមិជីមាល ដោយប្រើប្រាស់មូលនិធិ អភិវឌ្ឍស្រុកសម្រាប់ឆ្នាំ២០២៣ ដែលស្ថិតនៅភូមិអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/12/2023
  • លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំ និងទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ បានសហការជាមួយជំនួយការភូមិបាក់រនាស់ ចុះសួរសុខទុក្ខគ្រួសារក្រីក្រដែលមានជីវភាពខ្វះខាត ឈ្មោះលោកយាយ ហុង លិន អាយុ៨៦ឆ្នាំ ដែលមានទីលំនៅស្ថិតក្នុងភូមិបាក់រនាស់ ឃុំតានូន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/12/2023
  • លោក សាង ស៊ីណេត អភិបាលរងទទួលបន្ទុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំអណ្ដូងទឹក មេភូមិជីមាល និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិជីមាល បានបើកកិច្ចប្រជុំ និងចុះពិនិត្យទីតាំងស្នើសុំឈូសឆាយនិងចាក់ដីធ្វើផ្លូវគ្រួសក្រហមនិងដាក់លូភ្លោះទំហំ២x២មលើផ្លូវចាស់ដែលមានស្រាប់ របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិជីមាល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/12/2023
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/12/2023
  • លោក ហ៊ុយ សំណាង មេឃុំកណ្តោលបានអញ្ជើញចូលរួមជាមួយព្រះតេជគុណ កែវ ឈឺន ព្រះគ្រូចៅអធិការវត្តកណ្តោលនាំយកអំណោយសម្ភារៈសិក្សា និងថវិកាមួយចំនួនចែកជូនសិស្សានុសិស្សព្រមទាំងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាតាំកន់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/12/2023
  • លោក វ៉ន វ៉ាត មេឃុំតានូន បានដឹកនាំ ស្មៀនឃុំ មេភូមិទួលពោធិ៍ និងមេភូមិបាក់រនាស់ ចូលរួមជាមួយ លោកនាយកសាលាអនុវិទ្យាល័យ ហ៊ុន សែន តានូន បានរៀបចំកម្មវិធីប្រគល់កង់ចំនួន១២ គ្រឿង និងសម្ភារសិក្សាចំនួន១៥

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/12/2023
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំក្រុមការងារឃុំ ភូមិ អញ្ជើញចុះសួសួរសុខទុក និងនាំយកថវិការចំនួន២០ម៉ឺនរៀន ជូនដល់ម្តាយរបស់ប្អូនប្រុស កែវ គីមហុង ជំនួយការស្មៀនឃុំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់លោកស្រីផ្ទាល់ ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/12/2023
  • លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាងលោកអភិបាល នៃគណ:អភិបាលស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី គម្រោងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទយុវវ័យនៅឃុំកណ្ដោលជាមួយអង្គការសកម្មភាពដៃគូសម្រាប់អភិវឌ្ឍន៍(pFDA)និងប្រធានការិយាល័យសុខភាព នៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/12/2023
  • លោក យិន យួត មេឃុំស្តីទី បានដឹកនាំអាជ្ញាធរភូមិជីមាល អញ្ជើញចូលរួមក្នុងពិធីប្រគល់ប័ណ្ណសរសើរជូនលោកគ្រូ-អ្នកគ្រូ និងសិក្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់ប្រចាំឆ្នាំពីលេខ១ ដល់លេខ៥ ឆ្នាំសិក្សា ២០២២ -២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឈេង ឆិ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/12/2023
  • លោក សន ប៊ុនធឿន មេភូមិតាឃ បានដឹកនាំក្រុមការងារភូមិ ចូលរួមសហការជាមួយ គណៈគ្រប់គ្រងសាលា នាយកសាលា លោកគ្រ-អ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិ បានចាក់សាបបេតុងក្រាលនៅខាងមុខថ្នាក់រៀន ដងទង់ជាតិ ដើម្បីសម្រួលដល់ការគោរពទង់ជាតិ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/12/2023
  • អាជ្ញាធរភូមិប្រទាល តាអុក និងតាមាឃ បានចូលរួមសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តូងទឹក បានចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំមានសុវត្តិភាព០៧ចំនុច ដោយលើកយកអំពី អំពើហិង្សារក្នុងគ្រួសារ ពាក់ព័ន្ធនិងយេនឌ័រ ដែកប្រព្រឹត្តទៅនៅភូមិប្រទាល និងតាអុក ស្ថិតក្នុងភូមិសាស្រ្តឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/12/2023