លោក ហ៊ុយ សំណាង មេឃុំកណ្តោលបានអញ្ជើញចូលរួមជាមួយព្រះតេជគុណ កែវ ឈឺន ព្រះគ្រូចៅអធិការវត្តកណ្តោលនាំយកអំណោយសម្ភារៈសិក្សា និងថវិកាមួយចំនួនចែកជូនសិស្សានុសិស្សព្រមទាំងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាតាំកន់
សម្ភារ:ទទួលបានរួមមាន៖
-សិស្សម្នាក់ៗទទួលបានសៀវភៅ៥ក្បាល ប៊ិក២ដើម ខ្មៅដៃ២ដើម និងថវិកា៣០០០រៀល
-លោកគ្រូ អ្នកគ្រូទទួលបានថវិកាក្នងម្នាក់៤០០០០រៀល
-ថវិកាសម្រាប់ចាត់ចែងដំណើរការសាលារៀនចំនួន១០០$
-រង្វាន់លើកទឹកចិត្តបន្ថែមលើសម្ភារៈសិក្សាសម្រាប់សិស្សចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ទទួលបានថវិកា៣០០០០រៀលសម្រាប់លេខ១ ថវិកា២០០០០រៀលសម្រាប់លេខ២ លេខ៣និងថវិកា១០០០០រៀលសម្រាប់លេខ៤លេខ៥ ដែលជាអំណោយសប្បុរសជននៅរាជធានីភ្នំពេញ
នៅសាលាបឋមសិក្សាតាំកន់ ឃុំកណ្តោល
ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភពរដ្ឋបាលឃុំកណ្តោល
=================
ថ្ងៃអាទិត្យ ៥ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣