លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលស្តីទី បានដឹកនាំមន្រ្តីនៃរដ្ឋបាលសាលាស្រុក ចុះពិនិត្យ និងណែនាំដល់បងប្អូនអាជីវករលក់ដូរនៅតាមដងផ្លូវ ត្រង់ចំណុចរង្វង់មូលវិថីព្រឹទ្ធាចារ្យ សាយ ភូថង ឲ្យចូលរួមសហការ រៀបចំតូបលក់ដូរ និងជួយរក្សាបែបបទសណ្តាប់ធ្នាប់សាធារណ: និងជួយសម្អាតបរិស្ថាននៅកន្លែងលក់ដូរ ក៏ដូចជាទីតាំងរង្វង់មូលឲ្យបានស្អាត ដើម្បីរក្សាសោភ័ណ្ឌភាពតាមដងផ្លូវជាតិ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!