រដ្ឋបាលស្រុកបូទុមសាគរ


  • , ,

    លោក តុង យ៉ាវ អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីការិយាល័យជំនាញពាក់ព័ន្ធ ចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់ពុទ្ធិកបឋមសិក្សាទូទាំងខេត្តកោះកុង ប្រារព្ធឡើងនៅវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមព្រះអធិបតីភាព ព្រះសិរីញាណ ហេង សំបូរ ព្រះមេគណនៃគណ:មហានិកាយខេត្តកោះកុង និងលោកស្រី ឈី វ៉ា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    14/05/2024
  • , ,

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ពេជ្រ សិលា អភិបាលរងស្រុក លោក នៅ វុទ្ធី នាយករដ្ឋបាលស្រុក លោក ខា លាងហុង ប្រធានការិយាល័យស្តីទីរដ្ឋបាល និងហិរញ្ញវត្ថុស្រុកបូទុមសាគរ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅសាលមហោស្រពខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    13/05/2024
  • , ,

    លោកស្រី ផាង សុខា អនុភូមិ តំណាងឲ្យលោកមេភូមិតាមាឃ និងលោកស្រី រិន ណែត សមាជិកភូមិ បានអញ្ជើញចូលរួមរំលែកមរណៈទុក្ខ និងនាំយកបច្ច័យចំនួន១០ម៉ឺនរៀលរបស់រដ្ឋបាលឃុំ ជូនដល់ក្រុមគ្រួសារសពលោក ធូ សំអឿន អាយុ៣៩ឆ្នាំ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ដោយឧបទ្ទវហេតុលង់ទឹកស្លាប់ ស្ថិតក្នុងភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

    រដ្ឋបាលស្រុកបូទុមសាគរ
    13/05/2024
  • , ,

    លោក ហ៊ុយ សំណាង មេឃុំកណ្ដោល ព្រមទាំងស្មៀនឃុំ មេភូមិ នាយកសាលា ប្រជាការពារ និងប្រធានសហគមន៍បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង របស់នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំកណ្ដោល នៅសាលាឃុំកណ្ដោល

    រដ្ឋបាលស្រុកបូទុមសាគរ
    13/05/2024
  • , ,

    លោក ម៉េស ឈុន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក បានចូលរួមសិក្ខាសាលាស្តីពីយុទ្ឋសាស្រ្តសហគមន៍តាមសាលារៀនលើកទី២នៅសាលាបឋមកណ្ដោល ដោយមានការសម្របសម្រួលពីលោកស្រី នង សាខា មកពីនាយកដ្ឋានបឋមសិក្សាក្រសួងអប់រំ និងលោក មាស ឧត្តម គ្រូបង្រៀនមកពីសាលាបឋមថ្មស

    រដ្ឋបាលស្រុកបូទុមសាគរ
    13/05/2024
  • , ,

    លោក ពេជ្រ សិលា អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក អភិបាល នឹងលោក នាយករងរដ្ឋបាលសាលាស្រុក បានអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាលស្តីពីដំណើរការនៃកាេរៀបចំវេទិការរវាងរាជរដ្ឋាភិបាល នឹងរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមប្រធានបទ “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

    រដ្ឋបាលស្រុកបូទុមសាគរ
    10/05/2024
  • , ,

    លោក ហាក់ បូរ៉ា ប្រធានការិយាល័យរៀបចំដែនដី នគរូប នីយកម្ម សំណង់ និងភូមិបាល បានចូលរួមក្នុងសិក្ខាសាលាចែករំលែកបទពិសោធអំពី​ ការងាររៀបចំផែនការប្រេីប្រាស់ដីថ្នាក់ឃុំសង្កាត់​ រៀបចំដែនដី និងនគរូបនីយកម្ម ក្រោមអធិបតីភាព​ ឯកឧត្តម​ បេងហុង​ សុជាតិ​ ខេមរ៉ូ​ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី​ នគរូបនីយកម្ម នៅសាលប្រជុំមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តសៀមរាប

    រដ្ឋបាលស្រុកបូទុមសាគរ
    10/05/2024
  • , ,

    លោកស្រី ង៉ែ ដា ជំទប់ទី១ និង ជំនួយការឃុំ ចូលរួមវគ្គបណ្តុះបណ្តាល ស្ដីពីដំណើរការនៃការរៀបចំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមប្រធានបទ”កំណែទំម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យវិស័យកម្ពុជា ឆ្នាំ២០៥០”ក្រោមអធិបតីភាពឯកឧត្តម ស្រេង ហុងអភិបាល ស្ដីទី នៃគណៈអភិបាលខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    10/05/2024
  • , ,

    លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ តំណាងឲ្យលោកមេឃុំអណ្តូងទឹក បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីដំណើរការនៃការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលស្តីទី ខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    10/05/2024
  • , ,

    លោក ហេង នាង ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបូទុមសាគរ បានចុះបើកប្រអប់សំបុត្របញ្ចេញមតិ និងបណ្តឹងតវា នៅក្នុងឃុំកណ្តោលចំនួន២ តែពុំទទួលបានពាក្យបណ្តឹងទេ

    រដ្ឋបាលស្រុកបូទុមសាគរ
    09/05/2024
  • , ,

    លោក តុង យ៉ាវ អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីការិយាល័យជំនាញពាក់ព័ន្ធ ចូលរួមប្រជុំការងារមួយចំនួនជាមួយព្រះមន្រ្តីសង្ឃ ធ្វើឡើងនៅវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ស្ថិតនៅក្នុងភូមិ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមការដឹកនាំប្រជុំដោយព្រះអង្គគ្រូ ខឹម ខុនព្រះអនុគណស្រុក

    រដ្ឋបាលស្រុកបូទុមសាគរ
    09/05/2024
  • , ,

    លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំ ទទួលបន្ទុកកិច្ចការនារីនឹងកុមារឃុំ បាននាំយកថវិការបស់រដ្ឋបាលឃុំ ចំនួន៣០០,០០០រៀល និងលោក រ័ត្ន និត មេភូមិព្រែកខ្យង បានទិញក្ដារមឈូស តម្លៃ១៣០,០០០រៀល ចូលរួមបុណ្យសពគ្មានសាច់ញាតិ ឈ្មោះ យស់ អឹម អាយុ៥៨ឆ្នាំ បានស្លាប់កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ដោយសារជំងឺរលាកសួត

    រដ្ឋបាលស្រុកបូទុមសាគរ
    09/05/2024