លោក អិក កួន មេឃុំថ្មស និងក្រុមប្រឹក្សាឃុំ ព្រមទាំងអាជ្ញាធរទាំង ៥ភូមិ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពីការធ្វើនេសាទក្តាមនិងគ្រែងឈាម នៅក្នុងដែនសមុទ្រន ព្រះរាជាណាចក្រកម្ពុជា ក្នុងសហគមន៍ នេសាទ ក្រោមអធិបតីភាពលោកបណ្ឌិតលាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ និងមានការចូលរួមពីផ្នែកខណ្ឌជលផលខេត្តកោះកុង សហគមន៍នេសាថ្មស ព្រមទាំងប្រជាពលរដ្ឋសរុប ៥៨ នាក់ ស្រី ១០នាក់។
ប្រភព: រដ្ឋបាលឃុំថ្មស
----------------------
ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ថ្មស,ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២៤