/ / /

លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាងលោកអភិបាលស្រុកបានដឹកនាំកិច្ចប្រជុំស្តីពីការជ្រើសរើសផលិតផលរបស់កសិករក្នុងស្រុក សហគមន៍កែច្នៃផលិតផលក្នុង និងម្ចាស់អាជីវកម្មក្នុងស្រុក ដើម្បីនាំយកផលិតផលទៅដាក់តាំងពិពរណ៍ និងអញ្ជើញពួកគាត់ចូលរួមវេទិការផ្គូផ្គងរវាងអ្នកលក់ និងអ្នកទិញក្រោមគម្រោងអភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម(ភូមិ១ ផលិតផល១)

លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាងលោកអភិបាលស្រុកបានដឹកនាំកិច្ចប្រជុំស្តីពីការជ្រើសរើសផលិតផលរបស់កសិករក្នុងស្រុក សហគមន៍កែច្នៃផលិតផលក្នុង និងម្ចាស់អាជីវកម្មក្នុងស្រុក ដើម្បីនាំយកផលិតផលទៅដាក់តាំងពិពរណ៍ និងអញ្ជើញពួកគាត់ចូលរួមវេទិការផ្គូផ្គងរវាងអ្នកលក់ និងអ្នកទិញក្រោមគម្រោងអភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម(ភូមិ១ ផលិតផល១)។+ កិច្ចប្រជុំមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោក លោកស្រីមេឃុំទាំង៤នៃស្រុកបូទុមសាគរ តំណាងកសិករក្នុងស្រុកបូទុមសាគរ តំណាងសហគមន៍សិប្បកម្មកែរឆ្នៃផលិតផលក្នុងស្រុកបូទុមសាគរ តំណាងម្ចាស់អាវកម្មកែច្នៃផលិតផលក្នុងស្រុកបូទុមសាគរ។+ កិច្ចប្រជុំក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីការផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មរវាងកសិករ សហគមន៍ ម្ចាស់អាជីវកម្ម និងឈ្មួញនៅថ្ងៃទី១៨ ទីតាំងតាំងពិរណ៍នៅទីរួមខេត្តកោះកុង កិច្ចប្រជុំនេះនៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ។ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===============

ថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៣:០០ នាទីរសៀល

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធប៉ុស្តិ៍សុខភាពកណ្ដោល ស្ថិតនៅឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញជាគណៈអធិបតី និងបានដឹកនាំមន្ត្រីសុខាភិបាល១០រូប ក្រោមឱវាទចូលរួមពិធីអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និង កុមារ ២១ កុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខា។ ក្រោមប្រធានបទ:”រួមគា្នលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះ មុនសម្រាល រួមទាំងក្នុងបរិបទ មានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ”។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    មន្រ្ដីសុខាភិបាលខេត្តកោះកុងចំនួន ៤​រូប បានចូលរួមវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្ដីពីសំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវា អាហារូបត្ថម្ភសម្រាប់អ្នកវាយតម្លៃថ្នាក់ការិយាល័យស្រុកប្រតិបត្តិ ដែលប្រព្រឹត្តនៅថ្ងៃទី១០-១២ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពង់ចាម

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធាន​មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីប្រគល់ – ទទួល ឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ សម្រាប់ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក ជូនក្រសួងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈជំនួយដែលបានផ្តល់រួមមាន ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ (TESK) កញ្ចប់សង្គ្រោះបន្ទាន់ (IEHK) ព្រមទាំងឱសថ និងសម្ភារៈ វេជ្ជសាស្ត្រចាំបាច់ផ្សេងៗ ដើម្បីគាំទ្រមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងការផ្តល់សេវា ព្យាបាល និងរក្សាបន្តសេវាសុខាភិបាលចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

  • រដ្ឋបាលស្រុកស្រែអំបិល/
    13/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចំបាច់មួយចំនួន